បន្ទាប់ពីខកខានលេងតាំងពីចុងឆ្នាំ២០១៩ នៅយប់នេះ ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្ដើមបង្ហាញខ្លួនវិញហើយដោយត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងពានរង្វាន់ 2022 FIFA World Cup &2023 AFC Asian Cup វគ្គជម្រុះជុំទី២ និងជើងទី២នៅកីឡដ្ឋាន Bahrain National Stadium ក្នុងទីក្រុង Riffa។
ការប្រកួតនឹងចាប់ផ្ដើមនៅម៉ោង ១៧និង៣០នាទី(ម៉ោងសាកល) ត្រូវនិងម៉ោង១១និង៣០នាទីយប់ម៉ោងនៅកម្ពុជា។ នេះគឺជាយុទ្ធធនាការទ្រង់ទ្រាយធំលើកដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជាហើយខណៈពួកគេបានធ្វើការហ្វឹកហាត់រយៈពេល៤ថ្ងៃ មុនការប្រកួត។រយៈពេលជាង២ឆ្នាំកន្លងមកនេះក្រុមមានមូលដ្ឋាននៅអាស៊ីអាគ្នេយមិនដែលមានលេងមិត្តភាពអន្តរជាតិ ឬចូលរួមប្រកួតពានរង្វាន់ណាមួយនោះទេដោយសារស្ថានភាពនៃការឆ្លងកូវីដ១៩ក្នុងប្រទេ៣សនិងវិធានការបិទខ្ទប់នានាទាំងក្រៅនិងក្នុងប្រទេស។
View this post on Instagram
ដោយឡែកជម្រើសជាតិបារ៉ែនក្នុងឆ្នាំ២០២១នេះបានលេងមិត្តភាពអន្តរជាតិចំនួន៤ប្រកួតផងដែរ ដោយឈ្នះជម្រើសជាតិស៊ីរី៣ទល់១ ចាញ់ហ្សកដានី ១ទល់២ ស្មើជាមួយអ៊ុយក្រែន ១ទល់១ និងឈ្នះម៉ាឡេស៊ី២ទល់០។ ពេលនេះ បារ៉ែនកំពុងឈរលេខ២ក្នុងពូល C ក្រោយឆ្លងកាត់៥ប្រកួតឈ្នះ២ និងស្មើ៣ មាន៩ពិន្ទុក្នុងដៃដែឡធ្វើឲ្យពួកគេមានក្ដីសង្ឃឹមក្នុងឡើងទៅវគ្គបន្ត។
ក្តីសង្ឃឹមរបស់កម្ពុជាក្នុងការឈានទៅប្រកួតវគ្គជម្រុះជុំទី ៣ នៃវគ្គជម្រុះទ្វីបអាស៊ីសម្រាប់ព្រឹត្តិការណ៍ FIFA World Cup កាតា ២០២២ គឺហាក់អស់ឱកាសទៅហើយ បន្ទាប់ពីទទួលបានត្រឹមតែ ១ ពិន្ទុពី ៥ ប្រកួតប៉ុណ្ណោះ តែយ៉ាងណា! ក្រុមមកពីអាស៊ីអាគ្នេយ៍នៅតែអាចកំណត់គោលដៅវគ្គជម្រុះ AFC Asian Cup China 2023 ស្របជាមួយឆន្ទៈជាមួយការលើកទឹកចិត្តខ្លាងទល់នឹងបារ៉ែន។
View this post on Instagram
គ្រូបង្វឹកលោក Ryu Hirose បានមកដឹកនាំក្រុមកាលខែមីនាហើយគោលបំណងបន្ទាន់របស់ពួកគេ គឺដើម្បីទទួលបានជ័យជម្នះលើកដំបូងនៃយុទ្ធនាការរបស់ពួកគេក្នុងគោលបំណងដើម្បីបង្កើនចំណាត់ថ្នាក់ FIFA និងជៀសវាងការប្រកួតវគ្គជម្រុះ Play-off ដើម្បីមានសិទ្ធិចូលរួមការប្រកួតជុំទី ៣ នៃវគ្គជម្រុះសម្រាប់ AFC Asian Cup ចិន ២០២៣ ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក