សម័យនេះជាសម័យបច្ចេកវិទ្យា អនឡាញ ការទំនាក់ទំនងភាគច្រើនគឺតាមរយៈអ៊ីនធើណេត សូម្បីតែការងារ និងការរកស៊ី ក៏តាមរយៈអនឡាញដែរ ពិសេសសម័យនេះមានអ្នកលក់អីវ៉ាន់ព្រោងព្រាតតាមអនឡាញ ទាំងម្ហូបអាហារ សំលៀកបំពាក់ និងរបស់ប្រើប្រាស់ជាច្រើនទៀត។
យ៉ាងណាមិញដើម្បីឱ្យការលក់កាន់តែមានការគាំទ្រ និងលក់ដាច់នោះអ្នកលក់បានប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួនតាមរយៈការ Boost Post ផលិតផល ហើយវិធីផ្សព្វផ្សាយលក់ដ៏ពេញនិយមនោះគឺការ Lives ផ្ទាល់លក់ផលិតផលតាមហ្វ៊េសប៊ុកតែម្តង។
តែការ Lives លក់ធម្មតាៗមិនអាចទាក់ទាញអតិថិជនទិញផលិតផលរបស់អ្នកឡើយ មានតែរិះរកវិធីនៃការលក់តាម Lives ផ្សេងៗគ្នា អ្នកខ្លះក៏ពូកែនិយាយ កំប្លែង ពូកែវោហា ឬយកការជេរ បញ្ចោរគ្នាដើម្បីទាញអ្នកទស្សនា ឯអ្នកខ្លះខិតខំតុបតែងខ្លួនស្អាតៗ ស៊ិចស៊ី ឬការស្លៀកសំលៀកបំពាក់ប្លែកៗគួរឱ្យចាប់អារម្មណ៍ដើម្បីឱ្យលក់ដាច់។ ហើយអ្នកខ្លះក៏បានប្រឹងរកដៃគូស្លៀកឈុតប្លែកៗដើម្បីឱ្យកាន់តែប្លែក និងចាប់អារម្មណ៍កាន់តែខ្លាំង ដោយយកបងប្អូន សាច់ញាតិ គូស្នេហ៍ ឬប្តីប្រពន្ធជាដើម។
តោះថ្ងៃនេះមកទស្សនាការតុបតែងខ្លួនប្លែកៗរបស់គូស្នេហ៍ដើម្បីទាក់ទាញអ្នកទស្សនាតាមរយៈការ Lives ដូចខាងក្រោមនេះ ដែលសុទ្ធតែរូបភាពប្លែកៗនិងគួរឱ្យអស់សំណើចខ្លាំង ៖