Chelseaនិង Leicester City ត្រូវពិន័យជាប្រាក់ ២២.៥០០ ផោនដូចគ្នាពីបទវាយគ្នាដូចគោហ្វូងកាលពីខែមុន

ក្រុមតោខៀវ Chelsea ត្រូវបានពិន័យជាប្រាក់ចំនួន ២២.៥០០ អឺរ៉ូ បន្ទាប់​ពី​កីឡាកររបស់​ពួក​គេសឹង​មួយតារាងបូក​ទាំង​កីឡាករបម្រុងជិត ២០នាក់វាយគ្នា និង​ប្រទូសរ៉ាយជាមួយកក្រុម Leicester City ក្នុងការប្រកួតក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Stamford Bridge កាលពីខែមុន។

91d5a10f Dcc3 4b67 82d8 2c35afc56ea0

ក្រុមតោខៀវបានយកឈ្នះលើក្រុមកញ្ជ្រោងខៀវ ២-១ នៅរាត្រីន៉ ប៉ុន្តែការប៉ះទង្គិចគ្នាដ៏គ្រោះថ្នាក់ដោយ Ricardo Pereira បានប៉ះពារគ្នាទៅលើ Ben Chilwell ធ្វើអោយមានការភ្ញាក់ផ្អើល រហូត​មានការចូលរួមពីកីឡាករនិងបុគ្គលិកនៃក្រុមទាំងពីរវាយ​គ្នាដូចគោហ្វូង។ ដំបូងឡើយ​អញ្ចេះ​ទេ! Rudiger បានប្រជែងយកបាល់​ជាមួយ Pereira ហើយ​មាន​ការ​ប៉ះគ្នាបន្តិចបន្តួច​ហើយ​ក្រោយ​មក​ក៏​ប៉ះ​គ្នាជាមួយ​ Ben Chilwell​រហូត​ដល់​មាន​ប្រវាយប្រតប់គ្នា។

Untitled Design19

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់សមាគមកីឡាបាល់​ទាត់​អង់គ្លេសបានសរសេរថា៖“ Chelsea FC និង Leicester City FC ត្រូវបានពិន័យជាប្រាក់ ២២.​៥០០ ផោនក្នុងម្នាក់ៗ​ បន្ទាប់ពីពួក​គេបានរំលោភលើបទបញ្ជារបស់ FA Rule E20.1 បន្ទាប់ពីការប្រកួតក្របខ័ណ្ឌ Premier League របស់ពួកគេនៅថ្ងៃអង្គារទី ១៨​ ខែឧសភាឆ្នាំ ២០២១”។

UchUolFLSlcN_oAMg0aaxXQlA_1440x.808

កាលពីខែឧសភាឆ្នាំ ២០១៦ ក្រុមតោខៀវត្រូវបានពិន័យជាប្រាក់ចំនួន ៣៧៥,០០០ ផោនចំពោះការប្រទូសរ៉ាយស្រដៀងគ្នាជាមួយក្រុម Tottenham Hotspur នៅកន្លែងតែមួយអំឡុងពេលប្រកួតក្របខ័ណ្ឌ Premier League ៕

43156597 0 Image A 29_1621528932068

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: