មិនបាច់ខ្លាចក្រ អត់លុយចាយទេ ឱ្យតែក្នុងគ្រួសារមានទាំង៥ចំណុចនេះ អស់ភ័យហើយ

ក្នុងគ្រួសារនីមួយៗតែងតែមើលសំខាន់ចំពោះប្រាក់ចំណូល និងសម្ភារៈនិយម ព្រោះពួកគេយល់ថាឱ្យតែមានប្រាក់ហើយនឹងមានអ្វីៗគ្រប់យ៉ាង។ ទន្ទឹមនឹងនេះដែរ យើងអាចសង្កេតឃើញថា ក្នុងក្រតូលគ្រួសារអ្នកមាន និងអ្នកជំនួញជាច្រើន បានបង្ហាញឱ្យឃើញថា ពួកគេមានទម្លាប់ក្នុងការរស់នៅមិនខុសគ្នាប៉ុន្មាននោះទេ យ៉ាងហោចណាស់ ក៏ពួកគេមានរបស់ទាំង ៥ យ៉ាងនេះដែលមានគុណតម្លៃសំខាន់ដូចគ្នា ដើម្បីថែរក្សាគ្រួសារឱ្យកាន់តែមានសុភមង្គល និងភាពកក់ក្តៅ ហើយក៏មិនអាចខ្វះមួយណាបានឡើយ ។

០១. មិនខ្វះឆន្ទៈតស៊ូ

នៅក្នុងជីវិភាពរស់នៅ មនុស្សរាល់គ្នាសុទ្ធតែមានក្តីស្រមៃមិនដូចគ្នា ដើម្បីតែក្តីស្រមៃរបស់ខ្លួនបានទៅខិតខំមិនឈប់ឈរ នេះហើយគឺឆន្ទៈតស៊ូ។ ប្រសិនបើមនុស្សម្នាក់បាត់បង់ឆន្ទៈនេះហើយ អ៊ីចឹងមិនខុសគ្នាពីអ្វីនឹងមនុស្សស្លាប់នោះដែរ។ ទោះជាពេលនេះអ្នកកំពុងតែស្ថិតនៅដំណាក់កាលអ្វីនៅក្នុងជីវិតក៏ដោយ ឱ្យតែអ្នកមិនបោះបង់ មិនរត់ចោល ដូច្នេះដល់ទីបញ្ចប់ប្រាកដជាជោគជ័យ។

ប៉ុន្តែបើមនុស្សម្នាក់គ្មានឆន្ទៈតស៊ូទេនោះ ចំពោះជីវិតនឹងបាត់បង់ក្តីសង្ឃឹម គ្មានកម្លាំងឆ្ពោះទៅមុខ។ មានមនុស្សដែលមានអំណាចជាច្រើន ព្រោះតែទម្លាប់ពឹងលើអំណាចបុណ្យសិក្តរបស់គ្រួសារ ខ្លួនឯងមិនបានទៅប្រឹងប្រែងឱ្យរីកចម្រើន ចុងក្រោយបានបំផ្លាញទ្រព្យសម្បត្តិគ្រួសារអស់រលីង ហើយក៏ធ្លាក់ក្នុងស្ថានភាពវេទនា។ ព្រះមហាក្សត្រជូទីនៅរាជវង្សម៉េងធ្លាប់មានបន្ទូលថា ៖ "ក្នុងឆាកជីវិតមនុស្សចាំបាច់ត្រូវមាននូវឆន្ទៈ ព្រោះមានតែបែបនេះទេទើបអាចជោគជ័យ។ មនុស្សរាល់គ្នាដែលជោគជ័យនៅក្រោមមេឃនេះ គ្មានអ្នកណាម្នាក់ដែលគ្មានឆន្ទៈតស៊ូនោះឡើយ"។

187865064_332194221609422_6594802404022749837_n

០២. មិនខ្វះការធ្វើអំពើល្អ

ធ្វើអំពើល្អបានច្រើន គឺអាចសន្សំបុណ្យកុសលដល់កូនចៅជំនាន់ក្រោយបាន គ្រួសារទាំងមូលក៏អាចដោយសារតែបែបនេះពោលពេញដោយសុភមង្គលដែរ ទង្វើរបស់ឪពុកម្តាយអាចជះឥទ្ធិពលដល់កូនចៅជំនាន់ក្រោយបាន។ ពេលដែលឪពុកម្តាយតែងតែធ្វើអំពើល្អ កូចចៅក៏អាចយល់អំពីសារៈសំខាន់នៃការធ្វើបុណ្យសន្សំកុសលដែរ។

០៣. មិនខ្វះភាពកត្តញ្ញូ

ប្រជាជនខ្មែរយើងគោរពនូវព្រះពុទ្ធសសនា ក៏ជឿជាក់ថាមានបុណ្យ និងបាបផងដែរ។ ដូច្នេះហើយបើនៅក្នុងគ្រួសារមួយ មានកូនចៅអកត្តញ្ញូ ប្រាកដណាស់មិនថានៅក្នុងមុខជំនួញរកស៊ី ឬការធ្វើអ្វីនោះទេ មនុស្សប្រភេទនេះគឺមិនអាចមានបានយូរនោះឡើយ ព្រោះបានបង្ហាញឱ្យគេឃើញថា រូបគេមិនអាចឱ្យអ្នកដទៃទុកចិត្តបាននោះទេ ដោយអ្នកដទៃគិតថា សូម្បីតែឪពុកម្តាយខ្លួនមិនគោរព និងកត្តញ្ញូផង ម្តេចនឹងអាចរាប់អានជឿជាក់ និងសុខចិត្តមករកស៊ីជាមួយទៅ។ មិនយូរមិនឆាប់ចុងក្រោយនឹងអាចធ្លាក់នៅក្នុងស្ថានភាពគ្រួសារបែកបាក់ ទោះមុខរបររកស៊ីអ្នកធំដុំយ៉ាងណា ក៏គង់តែមិនឋិតថេរដែរ។

188198746_333958908099620_6681846437374529794_n

០៤. ខ្វះការសន្សំសំចៃ

នៅក្នុងគ្រួសារមិនអាចខ្វះការសន្សំសំចៃបានឡើយ ព្រោះបើម្នាក់ខំរក ម្នាក់ទៀតខំបំផ្លាញនោះ អនាគតគ្រួសារ កូនចៅនឹងទៅជាយ៉ាងណា ហើយម្យ៉ាងទៀត នៅក្នុងប្រវត្តិរឿងនិទានរបស់ប្រទេសខ្មែរយើង ក៏បានលើកឡើងជាច្រើនដែលទាក់ទងនឹងការសន្សំសំចៃនេះដែរ ដូចជារឿង មាយើង ឬស្រីកញ្ជើធ្លុះ ដែលបង្ហាញឱ្យច្បាស់ថាការមានបានមិនមែនរំពឹងចំពោះតែការចេញទៅរកស៊ីតែនៅខាងក្រៅនោះទេ រីឯភាពសន្សំសំចៃការចេះទុកដាក់ក៏សំខាន់ខ្លាំងណាស់ដែរនៅក្នុងគ្រួសារមួយ។

០៥. មិនខ្វះភាពចុះសម្រុង

និយាយចំពោះគ្រួសារមួយ អ្វីដែលសំខាន់គឺជាភាពចុះសម្រុង ពីព្រោះផ្ទះគឺជាកន្លែងស្នាក់អាស្រ័យដ៏កក់ក្តៅរបស់មនុស្សគ្រប់រូបដែលត្រលប់មកពីប្រកបការងារ បើសូម្បីតែផ្ទះក៏លែងកក់ក្តៅហើយនោះ ដូច្នេះអត្ថន័យដែលមនុស្សរាល់ស្ថិតនៅគឺជាអ្វីទៅ? គ្រួសារមួយ បើគ្មានភាពចុះសម្រុងទេ ដូច្នេះភាពរីកចម្រើនរបស់សមាជិកក្នុងគ្រួសារក៏សុទ្ធតែអាចទទួលផលប៉ះពាល់ដែរ។ ហើយភាពចុះសម្រុះរបស់មនុស្សធំដែលនៅក្នុងគ្រួសារ ប្រាកដជាមានឥទ្ធិពលដល់ការលូតលាស់របស់កុមារ ដូច្នេះភាពចុះសម្រុងរបស់គ្រួសារគឺសំខាន់ខ្លាំងណាស់៕

192790910_340172444144933_3965068376714981512_n

អត្ថបទ ៖ Mythical Bird/Knongsrok