ផ្លែឈើទាំង ៦ ប្រភេទខាងក្រោមនេះ សុទ្ធតែមានផ្ទុកនូវសារធាតុចិញ្ចឹមផ្សេងៗពីគ្នា ដែលវាល្អចំពោះសុខភាព តែលើកលែងអ្នកទទួលទានវាពេលព្រឹកឬពេលថ្ងៃប៉ុណ្ណោះ បើទុកដល់យប់ចាំទទួលទានគឺមិនល្អទៅវិញ ហើយអាចប៉ះពាល់សុខភាពធ្ងន់ធ្ងរ៖
៦) ធូរេន
ធូរេនអ្នកមិនគួរបរិភោគច្រើនពេកនោះទេ ព្រោះវាងាយនឹងនាំឲ្យឡើងកម្តៅក្នុងខ្លួន ហើយឡើងជាការកើតមុន។ អ្នកគួរតែជ្រើសរើសទទួលទានវានៅពេលព្រឹកគឺល្អបំផុត ដោយមិនងាយនឹងជះបញ្ហាអ្វីដល់សុខភាព តែបើទទួលទានពេលយប់ អាចនាំឲ្យមានបញ្ហាទៅវិញ ព្រោះវាមានជាតិស្ករខ្ពស់ ជាពិសេសសម្រាប់អ្នកលើសជាតិស្ករក្នុងឈាម អ្នកមានជំងឺបេះដូង និងសម្ពាធឈាមទាបជាដើម។
៥) ផ្លែបឺរ
ផ្លែបឺរ ១០០ ក្រាម មានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរាប់មិនអស់ ហើយវាក៏មានមុខងារប្រឆាំងនឹងបាក់តេរីផ្សេងៗផងដែរ។ បើអ្នកទទួលទានពេលល្ងាច ក៏មិនល្អដូចគ្នា ព្រោះវាអាចបណ្តាលឲ្យហើមពោះ ឬលើសទម្ងន់។
៤) ផ្លែស្វាយ
ស្វាយជាមធ្យមក្នុង ១ ផ្លែមានផ្ទុក ១០០ កាឡូរី ស្ករ ២៣ ក្រាម និងជាតិសរសៃ ៣ ក្រាម។ វាក៏មានលាយឡំនូវវីតាមីន C, A និង B6 ផងដែរ។ ប៉ុន្តែដោយសារជាតិស្ករច្រើនរបស់វា បែបនេះអ្នកមិនគួរទទួលទានពេលល្ងាចទេ ហើយមួយផ្សេងទៀតក៏អាចនាំឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ។
៣) ផ្លែទៀប
ទៀបមានផ្ទុកនូវសារធាតុកាល់ស្យូម ដែក និងសារធាតុប្រឆាំងអុកស៊ីតកម្មមួយចំនួន។ ជាងនេះវាក៏កាន់តែល្អសម្រាប់អ្នកកើតជំងឺមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ ទោះយ៉ាងណាគេមិនណែនាំឲ្យទទួលទានពេលយប់ទេ ព្រោះវាអាចវិវត្តទៅរកជំងឺទឹកនោមផ្អែម។
២) ផ្លែមង្ឃុត
វាមានផ្ទុកនូវវីតាមីនជាច្រើនដូចជា B1, C, ប្រូតេអ៊ីន, សរសៃ,កាល់ស្យូម និងជាតិដែកជាដើម។ ទោះជាយ៉ាងណាគេណែនាំមិនឲ្យទទួលទានពេលយប់ទេ ព្រោះវាអាចបណ្តាលឲ្យអ្នកគេងមិនស្កប់ស្កល់ ហើយមានអាការៈអស់កម្លាំងទៅវិញ។
១) ផ្លែស្រកានាគ
សារធាតុចិញ្ចឹមក្នុងផ្លែស្រកានាគមានដូចជាវីតាមីន C, B1, B2, B3 និងកាល់ស្យូម។ វាក៏ជាថ្នាំដើម្បីព្យាបាលជំងឺទល់លាមកយ៉ាងមានប្រសិទ្ធភាពផងដែរ។ ប៉ុន្តែដោយសារជាតិស្ករក្នុងនោះមានច្រើនពេក ទើបអ្នកមិនគួរទទួលទាននៅពេលយប់ ហើយវាក៏អាចបណ្តលឲ្យកើតជំងឺពោះវៀន និងទឹកនោមផ្អែមជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក