ធ្លាប់ឆ្ងល់អត់ថា មនុស្សក្បត់ធ្លាប់មានអារម្មណ៍រអៀសចិត្តខ្លះទេ ដែលក្បត់មនុស្សស្មោះត្រង់? ចម្លេីយគឺ មនុស្សក្បត់មិនដែលមានអារម្មណ៍ថារអៀសខ្លួន រអៀសចិត្ត ចំពោះមនុស្សស្មោះត្រង់សូម្បីតែបន្តិច ព្រោះថាមនុស្សក្បត់ជាប្រភេទមនុស្សអាត្មានិយម យល់តែសេចក្តីសុខខ្លួនឯង គេមិនខ្វល់ទេថា អ្នកណាត្រូវយំ អ្នកណាត្រូវឈឺដោយសារតែគេនោះ។
មនុស្សក្បត់ គេជាមនុស្សមិនចេះគ្រប់ អ៊ីចឹងហេីយទោះយេីងខំស្មោះត្រង់ចំពោះគេយ៉ាងណាក៏វាឥតមានន័យអីសម្រាប់គេដែរ គេក៏នៅតែក្បត់យេីងបានដោយមិនស្គៀបចិត្តនោះឡើយ មិនមានអារម្មណ៍ថាខុសអីនោះទេ មនុស្សបែបហ្នឹងមិនដែលមេីលឃេីញកំហុសខ្លួនឯងទេ ហេីយក៏មិនទទួលថាខ្លួនគេខុសដែរ។
ទោះបីយេីងខំរៀបរាប់ រ៉ាយរ៉ាប់កំហុសគេហូរដូចទឹកក៏គេមិននឹកភ្ញាក់រឭកថាទង្វេីក្បត់របស់គេជាទង្វេីដែលមិនគប្បីដែរ លុះត្រាណាតែគេអាចភ្ញាក់ដឹងខ្លួនឯងតែប៉ុនណោះ ដូចពាក្យគេថាអ៊ីចឹង មនុស្សដេកលក់យេីងអាចដាស់ភ្ញាក់ តែមនុស្សដែលធ្វេីពុតជាដេកលក់យេីងដាស់យ៉ាងណាក៏មិនភ្ញាក់ដែរ។
ពេលខ្លះយេីងក៏គិតថាទង្វេីល្អៗ ក្តីស្រឡាញ់បរិសុទ្ធ បេះដូងស្មោះត្រង់របស់យេីង ដែលមានឱ្យគេ អាចនឹងធ្វេីឱ្យគេស្តាយក្រោយ ឬនឹកដល់យេីង នៅពេលដែលគេបាត់បង់យេីងទៅ ប៉ុន្តែភាគតិចដែលមនុស្សក្បត់ចេះនឹកគិតស្តាយមនុស្សដែលស្រឡាញ់គេនោះ ព្រោះថាប្រភេទមនុស្សវក់នឹងស្នេហាមិនចេះស្កប់ស្កល់ មិនចេះគ្រប់គ្រាន់បែបនេះ កម្រនឹងចេះស្តាយ ហេីយមេីលឃេីញតម្លៃមនុស្សដែលខំស្រឡាញ់គេស្មោះណាស់ ព្រោះគេរវល់តែក្បត់ទេីបភ្លេច ហេីយមេីលរំលងមនុស្សដែលស្រឡាញ់គេ ស្មោះត្រង់នឹងគេបំផុត៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok