សម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ ហើយកំពុងស្វែងរកមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ បរិភោគហើយមិនឡើងទម្ងន់ និងមានរសជាតិឆ្ងាញ់ ព្រមទាំងមានអាហារូបត្ថម្ភពេញលេញ។ អ្នកអាចញ៉ាំពេញមាត់ដោយមិនខ្លាចធាត់។ យើងសូមណែនាំម្ហូប ៥ មុខខាងក្រោម។ នេះជាបញ្ជីមុខម្ហូបដែលអ្នកអាចធ្វើដោយខ្លួនឯងនៅផ្ទះ។
សាឡាត់ជាមួយសាច់អ្នកគួរតែជ្រើសរើសបន្លែដែលសំបូរទៅដោយជាតិសរសៃ វីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗដែលងាយស្រួលក្នុងការបរិភោគ។ រួមជាមួយនឹងការបរិភោគសាច់ដែលផ្តល់នូវប្រូតេអ៊ីន និងខ្លាញ់ល្អដូចជាត្រីសមុទ្រ និងទ្រូងមាន់ ឬអ្នកអាចបន្ថែមបង្គាស្រស់ពីរបីដើម្បីបន្ថែមប្រូតេអ៊ីនបន្ថែមទៀត។ ការផ្សំគ្រឿងរបស់សាឡាដត្រូវបានគេណែនាំឱ្យផ្សំគ្រឿងតាមបែបម្ហូបរបស់ជប៉ុនមានលាយជាមួយទឹកល្ង ដែលផ្តល់ទាំងក្លិនក្រអូបឈ្ងុយឆ្ងាញ់ និងមិនមានជាតិស្ករខ្ពស់ពេក។ មុខម្ហូបនេះផ្តល់ថាមពលត្រឹមតែ ១០០ កាឡូរីប៉ុណ្ណោះ។
ទឹកម្ទេសមានរសជាតិឈ្ងុយឆ្ងាញ់ដែលមិនមានរសជាតិហិរពេក និងមិនផ្អែមពេក ផ្តោតលើការបន្ថែមសាច់ត្រីដើម្បីបន្ថែមភាពឈ្ងុយឆ្ងាញ់។ មានរសជាតិហឹរមធ្យមបរិភោគជាមួយបាយក្តៅ បន្លែស្រុះ និងពងឆ្អិន វាផ្តល់ថាមពល ១៥០ កាឡូរីប៉ុណ្ណោះ។
មុខម្ហូបនេះអ្នកអាចជ្រើសរើសសាច់ជ្រូក សាច់មាន់ ឬបង្គាស្រស់តាមចំណូលចិត្តរបស់អ្នក។ ទឹកស៊ុបដែលរំងាស់ពីសាច់ដែលអ្នកស្ងោរ។ អ្នកមិនចាំបាច់បន្ថែមគ្រឿងទេសច្រើនទេគ្រាន់តែប្រើភាពផ្អែមចេញពីទឹកស៊ុបដែលបានមកពីការរំងាស់។ ជាមួយនឹងការបន្ថែមគ្រឿងទេសដូចជាខ្ទឹមបំពង និងបន្លែដូចជា ស្លឹកបះ ស្លឹកផ្ទី ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង នឹងបន្ថែមម្រិចអំបិលបន្តិចប៉ុណ្ណោះ។ មុខម្ហូបនេះផ្តល់ថាមពល ១៥០-២០០ កាឡូរី។
មុខម្ហូបមួយទៀតដែលធ្វើឱ្យពេញចិត្តសម្រាប់អ្នកសម្រកទម្ងន់គឺស្ងោស្លឹកបះជាមួយប្រហិតសាច់ជ្រូក ។ ផ្តល់ថាមពល ១៥០ កាឡូរី។
ស្ទីកត្រីសាម៉ុនគឺជារូបមន្តដ៏ឈ្ងុយឆ្ងាញ់មួយផ្សេងទៀតដែលនឹងជួយឱ្យអ្នកមានសារធាតុចិញ្ចឹមខ្ពស់។ ដោយសារតែត្រីសាម៉ុងមានជាតិអូមេហ្គា ៣ និងប្រូតេអ៊ីនខ្ពស់រួមជាមួយការប្រើប្រាស់គ្រឿងទេសដូចជាម្រេចខ្មៅជាគ្រឿងបន្ថែម និងប្រេងអូលីវដើម្បីចម្អិន។ ដូច្នេះបន្ថែមជាតិខ្លាញ់ល្អបន្ថែមទៀតផ្តល់ថាមពល ១៥០ កាឡូរី។
សម្រាប់អ្នកដែលចង់បានមុខម្ហូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ងាយស្រួល និងទទួលបានថាមពលល្មម បរិភោគឱ្យបានត្រឹមត្រូវរាល់ថ្ងៃ ដោយមិនខ្លាចធាត់អ្នកអាចយកមុខម្ហូបទាំង ៥ មុខនេះមកធ្វើញ៉ាំមានសុខភាពល្អប្រកបដោយទំនុកចិត្ត៕
ប្រែសម្រួល៖ វីរៈ | ប្រភព៖ sanook