២មុខនេះ « ឱសថទិព្វ ប្រសិទ្ធិភាពខ្ពស់ តម្លៃថោក » របស់មេទ័ពដ៏ពូកែក្នុងជំនាន់លន់ណុល

« ឱសថទិព្វ ប្រសិទ្ធិភាពខ្ពស់ តម្លៃថោក »

ខ្ញុំសូមចូលរួមចំណែក ផ្តល់ចំណេះដឹងក្នុងការព្យាបាលភ្លាមៗ នៅពេលមានរលាកភ្លើង រលាកទឹកក្តៅ រលាកបំពង់សុីមុំាង និងរលាកអ្វីផ្សេងៗទៀតដោយសារកំដៅខ្លាំង ដែលខ្ញុំបានចេះដឹងពីលោកគ្រូសេម ជាមេទ័ពដ៏ពូកែក្នុងជំនាន់លន់ណុល នៅស្រុកគីរីវង់ ខេត្តតាកែវ តាំងតែពីឆ្នាំ1980​ មកម៉្លេះ ដើម្បីចែករំលែកទៅដល់មនុស្សទូទៅ ទូទាំងពិភពលោក ជាពិសេសមនុស្សជាទីស្រឡាញ់របស់ខ្ញុំ ដើម្បីទុកជាប្រយោជន៍ ក្នុងការព្យាបាលដោយខ្លួនឯង ។

« ទឹកឃ្មុំនិងស្ករត្នោត គឺជាឱសថទិព្វ សំរាប់ព្យាបាលភ្លាមៗ នៅពេលមានរលាកភ្លើង រលាកទឹកក្តៅ រលាកបំពង់សុីមុំាង និងរលាកអ្វីផ្សេងៗទៀតដោយសារកំដៅខ្លាំង ហើយពិតជាមានប្រសឹទ្ធិភាពអស្ចារ្យ ក្នុងរយៈពេលតែ​ ២៤​ ម៉ោងប៉ុណ្ណោះ ។

188844939_4587662557916192_2143870307178759948_n

១_ រយៈពេលរលាក​ ៖

ទើបតែរលាកភ្លាមៗ មិនទាន់កើតមានពងទឹករងៃ ។

២_ របៀបប្រើ ៖

យកទឹកឃ្មុំឬស្ករត្នោត ទៅបំប៉ោកលាបឲច្រើន នៅត្រង់កន្លែងរលាក រួចយកក្រណាត់ស្អាត ឬ Compress Sterile រុំព័ទ្ធ ហើយរក្សាទុករយៈពេល ២៤ ម៉ោង ។

៣_ លទ្ធផលដ៏អស្ចារ្យនឹងកើតមានឡើង​ ៖

ក្រោយពីរុំបានរយៈពេល​ ២៤ម៉ោងរួចមក ទើបយើងស្រាយក្រណាត់នោះចេញ រួចលាងសំអាតទឹកឃ្មុំ​ ឬស្ករត្នោតនោះចេញ ទើបយើងឃើញលទ្ធផលគួរជាទីគាប់ចិត្ត គឺ កន្លែងរលាកនោះ គ្មានឡើងពងទឹករងៃ គ្មានស្លោក គ្មានរលាករលួយ ស្បែកនៅមានសភាពធម្មតាដូចដើម ។

រលាកភ្លើង ៣

៤_ បទពិសោធន៍ផ្ទាល់ខ្លួន ៖

ខ្ញុំធ្លាប់បានព្យាបាលខ្លួនឯងចំនួន៣ដងរួចមកហើយ នៅពេលរលាកទឹកបាយកំពុងតែពុះ រលាកឆ្នាំងអ៊ុត និងរលាកបំពង់សុីមុំាង។

សូមអស់លោក លោកស្រី ទទួលយកវិធីសាស្ត្រនេះ ទៅអនុវត្តផ្ទាល់ខ្លួន ប្រកបដោយជោគជ័យ !

អត្ថបទ​នេះ​ រៀបរាប់​ ដោយ​ វេជ្ជបណ្ឌិត​ ហ៊យ​ ភិរម្យ​ (មិត្តភ័ក្ដិ​ ខ្ញុំ​ មិត្ត​រួម​ថ្នាក់​ ជំនាន់​ ឆ្នាំ​ ១៩៨៤​ដល់​ ឆ្នាំ​១៩៨៧​ តាកែវ​ ក្រុង)

ប្រភព៖ វេជ្ជបណ្ឌិតកោះស៉ីណា

Hqdefault

Honey

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក