ប្រសិនជាអ្នកមានទម្លាប់ធ្វើនូវសកម្មភាព ២ ដូចខាងក្រោមនេះរៀងរាល់ព្រឹក ចូរប្រញាប់កែជាបន្ទាន់ ព្រោះវាអាចធ្វើឲ្យថ្លើមរបស់អ្នកមានបញ្ហា និងខូចខាតធ្ងន់ធ្ងរ ជាងការទទួលទានភេសជ្ជៈមានជាតិអាកុលទៅទៀត៖
១) អ្នកដែលមិនបត់ជើងតូចក្រោយក្រោកពីគេង
បន្ទាប់ក្រោកពីដំណេកភ្លាម អ្នកមិនត្រូវសំដៅទៅរកការទទួលទានទឹកមុននោះទេ អ្វីដែលជារឿងចាំបាច់ត្រូវធ្វើមុនគេបង្អស់ គឺការបត់ជើងតូច (ឈឺនោម)។ តាមការលើកឡើងរបស់អ្នកជំនាញផ្នែកថ្លើមនៅអឺរ៉ុប លោក Daniel Paradi បានឲ្យដឹងថា ដោយសារជាតិពុលបានកកកុញនៅក្នុងខ្លួនរបស់អ្នកពេញមួយយប់ អ៊ីចឹងនៅពេលព្រឹកដើម្បីឲ្យរាងកាយស្រឡះល្អ អ្នកត្រូវបន្ទោបង់ជារឿងសំខាន់បំផុត។
ការបញ្ចេញជាតិពុលពីរាងកាយអាចធ្វើទៅបានតាមរយៈការបត់ជើងតូច/ធំ និងការបញ្ចេញញើស ដូចជាការហាត់ប្រាណនៅពេលព្រឹកព្រលឹម។ បែបនេះអ្នកដែលទប់នោម មិនបត់ជើងតូចហើយសំដៅទៅធ្វើរឿងអ្វីមុន ឬអូសបន្លាយវាដល់រាប់ម៉ោងនោះ គឺមិនល្អទេ ហើយអាចឲ្យជាតិពុលបំផ្លាញថ្លើមបានលឿនបំផុត។
២) អ្នកដែលងើបមកខឹងទាំងព្រឹក
ការភ្ញាក់ពីគេងនៅពេលព្រឹក ជាពេលវេលាដែលល្អបំផុតក្នុងការស្រូបយកខ្យល់អាកាសបរិសុទ្ធ ក្រោយពីសម្រាករាងកាយពេញមួយយប់។
ប៉ុន្តែមនុស្សមួយចំនួនស្រាប់តែមានរឹងខឹងសម្បា ឬមានទម្លាប់ខឹងនេះខឹងនោះទាំងព្រឹក វាក៏ជាកត្តានាំឲ្យថ្លើមរបស់អ្នកខូចដូចគ្នា។ តាមការស្រាវជ្រាវការខឹង គឺងាយនឹងបំផ្លាញថ្លើម ហើយអាចឲ្យមនុស្សវិវត្តទៅរកជំងឺថ្លើមបានយ៉ាងងាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក