ការដែលទទួលទានអាហារមានជាតិស្ករច្រើនពេក ជាប្រចាំ យូរទៅនឹងនាំឲ្យរាងកាយជួបនូវបញ្ហាសុខភាពជាច្រើន ដែលអាចវិវត្តទៅរកជំងឺធ្ងន់ដែលពិបាកនឹងព្យាបាលថែមទៀត។ ខាងក្រោមអ្នកអាចកត់សម្គាល់ដឹងមុន ថារាងកាយកំពុងលើសជាតិស្ករ ហើយត្រូវមានការប្រុងប្រយ័ត្ន៖
៦) ឧស្សាហ៍ឈឺចាប់សន្លាក់សាច់ដុំ
នៅពេលជាតិស្ករចូលក្នុងខ្លួនច្រើនពេក នោះកោសិកាសាំរបស់អ្នកនឹងទៅជារលាក ហើយវាព្យាយាមបំបែកចេញមកនូវជាតិគ្លុយកូស។ ការសិក្សាបង្ហាញថា ការទទួលទានអាហារផ្អែមច្រើនពេក ងាយនឹងឲ្យយើងជួបបញ្ហារលាកសន្លាក់ ជំងឺភ្នែកឡើងបាយ ការចងចាំខ្សោយ ឬស្បែកឆាប់វិវត្តទៅរកភាពចាស់។
៥) ឃ្លានតែរបស់ផ្អែម
រាងកាយវាយនឹងផ្សាំទៅរបស់ផ្អែម ហើយធ្វើឲ្យអ្នកមានចំណង់ឃ្លានតែរបស់ផ្អែមប៉ុណ្ណោះ។ ខួរក្បាលវានឹងឆាប់បញ្ចេញសញ្ញាមកលឿនណាស់ ពេលដែលអ្នកទទួលទានជាតិផ្អែមកាន់តែច្រើន វានឹងកាន់តែចង់ឲ្យរាងកាយស្រូបយកជាតិផ្អែមចូលបន្ថែមទៀត។
៤) កើតមុន
អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ ក៏ងាយនឹងឲ្យយើងកើនឡើងកម្រិតអាំងស៊ុយលីន។ ពេលក្លុយកូសចូលទៅក្នុងចរន្តឈាម វានឹងនាំឲ្យកើតមានការរលាកដែលលេចចេញមកលើស្បែក។ នេះមានន័យថារបបអាហារផ្អែម នឹងជំរុញឲ្យយើងកើតមុន។
៣) ឡើងទម្ងន់
សញ្ញាមួយក្នុងចំណោមសញ្ញាជាច្រើន ដែលបង្ហាញច្បាស់ថាអ្នកលើសជាតិស្ករ នោះគឺការឡើងទម្ងន់។ កម្រិតជាតិស្ករក្នុងខ្លួនខ្ពស់ នាំឲ្យមានការផលិតនូវអាំងស៊ុយលីនសម្រាប់ផ្ទុកជាតិខ្លាញ់ច្រើន ហើយវាក៏នាំឲ្យកើតមានអរម៉ូននាំចំណង់ឲ្យអ្នកឆាប់ឃ្លានលឿនផងដែរ។
២) ឈឺធ្មេញ
អាហារផ្អែមចូលក្នុងខ្លួនច្រើនពេក ក៏បណ្តាលឲ្យឈឺធ្មេញ ពុកធ្មេញបានផងដែរ ព្រោះដោយសារជាតិស្ងួតនៃអាហារទាំងនោះវាជាប់នៅចន្លោះធ្មេញរបស់អ្នក។ ក្រៅពីនេះវាក៏អាចបណ្តាលឲ្យមានដង្ហើមមិនល្អផងដែរ នៅពេលអ្នកទទួលទានអាហារផ្ទុកជាតិស្ករច្រើន។
១) ឧស្សាហ៍ផ្តាសាយ
វាឆាប់ធ្វើឲ្យប្រព័ន្ធភាពសាំរបស់អ្នកថយចុះ ដែលងាយឲ្យអ្នកផ្តាសាយ និងការបៀតបៀនពីជំងឺតូចៗដទៃទៀត។ ដូច្នេះដើម្បីឲ្យរាងកាយមានភាពរឹងមាំឡើងវិញ អ្នកត្រូវកាត់បន្ថយការទទួលទានអាហារមានជាតិស្ករខ្ពស់ ហើយជំនួសមកវិញដោយអាហារដែលផ្ទុកនូវវីតាមីន C និង E ក៏ដូចជាបេតាការ៉ូទីន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក