ផ្លែចេក ជាផ្លែឈើមួយប្រភេទដែលល្អចំពោះសុខភាព ហើយក៏ជាឱសថធម្មជាតិក្នុងការព្យាបាលជំងឺមួយចំនួនផងដែរ។ យ៉ាងណាវាក៏អាចប្រើប្រាស់សម្រាប់ជំនួយដល់ការចង់សម្រកទម្ងន់ដូចគ្នា តែលុះត្រាតែយើងមានការទទួលទានវាឲ្យបានត្រឹមត្រូវ។
តាមការស្រាវជ្រាវពីអ្នកជំនាញនៅឯប្រទេសជប៉ុន បានបង្ហាញថា ការទទួលទានចេកជំនួសអាហារពេលល្ងាច គឺជួយបានច្រើនបំផុត និងឆាប់ផ្តល់ប្រសិទ្ធភាពរហ័សជាងពេលណាៗទាំងអស់។
១) មានកាឡូរីទាប និងសារធាតុចិញ្ចឹមច្រើន
នៅពេលយប់យើងមិនសូវត្រូវការថាមពលខ្លាំងទៀតនោះទេ បែបនេះការទទួលទានចេកគឺល្អបំផុត។ ចេកមួយផ្លែផ្តល់ថាមពល ៨៦ គីឡូកាឡូរី (ចេក ១០០ ក្រាម) បើប្រៀបធៀបនឹងបាយមួយចានចង្កឹះផ្តល់ថាមពលដល់ទៅ ២៥០ គីឡូកាឡូរីឯណោះ។
ការទទួលទានចេកជំនួសអាហារពេលល្ងាចក៏ផ្តល់ឲ្យយើងឆាប់ឆ្អែតពេញពោះផងដែរ ហើយវាមានទាំងផ្តល់នូវសារធាតុចិញ្ចឹមល្អៗដូចជា ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុរ៉ែផ្សេងៗដើម្បីពង្រឹងរាងកាយ។
២) មានផ្ទុកនូវជាតិសរសៃខ្ពស់
ចេកមានផ្ទុកនូវជាតិសរសៃ (Fiber) ជួយដល់ប្រព័ន្ធរំលាយអាហារបានល្អ និងប្រព័ន្ធសាំនៅក្នុងពោះវៀន។ វាវក៏មានផ្ទុកសរសៃរលាយដែលរំញោចដល់ប្រព័ន្ធដំណើរការក្នុងពោះវៀន ជួយកាត់បន្ថយការទល់លាមកបានយ៉ាងមានប្រសិទ្ធភាព។ ប្រព័ន្ធរំលាយអាហារដំណើរការល្អ ទើបងាយឲ្យអ្នកស្រកទម្ងន់បានលឿន។
១) រំញោចអរម៉ូនលូតលាស់ និងកាត់បន្ថយស្នាមជ្រួញ
ការទទួលទានចេក អាចជួយពង្រឹងនូវដំណើរការនៃរាងកាយរបស់យើងក្នុងការផលិតអរម៉ូនលូតលាស់ ដើម្បីកាត់បន្ថយភាពចាស់ជាងវ័យ ដែលជាទូទៅវានឹងផលិតនៅចន្លោះម៉ោង ១១ យប់ ទៅម៉ោង ១ រំលងអាធ្រាត្រ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក