ឲ្យតែជាមហារីក មិនថាប្រភេទអ្វី ឬកម្រិតណានោះទេ សុទ្ធតែជាជំងឺកាចសាហាវដែលមនុស្សគ្រប់គ្នាខ្លាចរអា ព្រោះវាអាចឆក់យកជីវិតរបស់មនុស្សយើងក្នុងរយៈពេលដ៏ខ្លី។
ដោយឡែកក្នុងអត្ថបទនេះ Knongsrok បង្ហាញពីជំងឺមហារីកពោះវៀនធំ និងរោគសញ្ញាទាំង ១០ ដែលអ្នកត្រូវដឹង ហើយបើវាស្ថិតក្នុងដំណាក់កាលដំបូង ត្រូវប្រញាប់ទៅរកពេទ្យដើម្បីព្យាបាល ទាន់វាមិនទាន់វិវត្តទៅរកកម្រិតធ្ងន់ធ្ងរ៖
១០) មានការទល់លាមក (លាមករឹង) ជំងឺរាករ៉ាំរ៉ៃ (លាមករាវ) ដែលអ្នកមិនធ្លាប់ជួបប្រទះពីមុនមក
៩) ហូរចេញមកនូវទឹករំអិលរ៉ាំរ៉ៃ ឬឈាមស្រស់ (អ្នកខ្លះអាចកើតជំងឺឫសដូងបាត)
៨) លាមកបានផ្លាស់ប្ដូរទម្រង់រូបរាង
៧) ឈឺពោះឬហើមពោះរយៈពេលយូរ ហើយមានការឈឺចាប់នៅត្រង់រន្ធគូថ
៦) ឧស្សាហ៍ក្អួតចង្អោរ
៥) បាត់បង់ចំណង់អាហារ ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
៤) ករណីខ្លះធ្វើឲ្យអ្នកជំងឺមានភាពស្លេកស្លាំង ដោយសារតែការហូរឈាមបន្តិចៗម្តងពីដំបៅនៃកន្លែងកើតមហារីក
៣) អ្នកជំងឺខ្លះមានអាការៈឈឺពោះ ទល់លាមក ត្រឹមរយៈពេលខ្លី ហើយវាត្រលប់មកវិញទៀត
២) អាចមានអារម្មណ៍ថាមានដុំពកដុះនៅផ្នែកខាងស្តាំនៃពោះ
១) ប្រសិនដុំនោះឡើងធំជាងមុន វានឹងធ្វើឲ្យអ្នកដឹងថាមានអាការៈឈឺចាប់ឬមិនស្រួលត្រង់ផ្នែកនៅក្បែរវា មានដូចជាការឈឺគូថឬប្រហោងឆ្អឹងខាងក្រោម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក