លោក Eric Cantona អតីតខ្សែប្រយុទ្ធក្រុម Man Utd មានឈ្មោះក្នុងសាលកិត្តិនាមរបស់លីគកំពូលអង់គ្លេស ឬ Premier League Hall of Fame បន្ទាប់ពីការបោះឆ្នោតរបស់អ្នកគាំទ្រ។ អតីតកីឡាករបារាំងបានឈ្នះពានរង្វាន់លីកចំនួនបួនលើ ក្នុងរយៈពេល ៥ រដូវកាលរបស់គាត់នៅ Old Trafford ។ Alan Shearer និង Thierry Henry គឺជាកីឡាករដំបូងដែលបានផ្តល់កិត្តិយសកាលពីខែមុន។
Cantona រកបាន ៧០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៥៦ ប្រកួតនៅ Premier League ឱ្យ Man United ដែលគាត់ឈ្នះជើងឯកលីគ ៤ ដងក្នុងរយៈពេល ៥ រដូវកាលនៅ Old Trafford មុនពេលគាត់ចូលនិវត្តន៍នៅខែឧសភាឆ្នាំ ១៩៩៧ ។អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ គឺជាកីឡាករដំបូងគេក្នុងចំណោមប្រាំមួយនាក់ដែលត្រូវបានជ្រើសរើសពីបញ្ជីឈ្មោះបេក្ខភាព ២៣ នាក់ បន្ទាប់ពីការបោះឆ្នោតរបស់អ្នកគាំទ្រ។
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេសលោក Alan Shearer និងអតីតខ្សែប្រយុទ្ធឆ្នើមរបស់បារាំង Thierry Henry បានក្លាយជាកីឡាករដំបូងគេដែលបានប្រកាសចូលតារាងកិត្តិនាម Premier League Hall of Fame កាលពីខែមុន។ កិត្តិយសនេះទទួលស្គាល់កីឡាករដែលបានបង្ហាញនូវកំណត់ត្រាជោគជ័យនៃការលេងនៅលើទីលាន ហើយបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងលីគកំពូលអង់គ្លេសប្ដូរឈ្មោះមកជា Premier League ចាប់តាំងពីការបង្កើតរបស់ខ្លួនក្នុងឆ្នាំ ១៩៩២ ។
ដើម្បីមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសនេះ កីឡាករត្រូវតែចូលនិវត្តន៍ត្រឹមថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។ Cantona បាននិយាយថា លោកមានមោទនភាពណាស់ ប៉ុន្តែមិនមានការភ្ញាក់ផ្អើលចំពោះការជាប់ឈ្មោះក្នុងសាលកិត្តិយសនេះទេ។
Cantona បានដើរតួនាទីយ៉ាងសំខាន់ក្នុងក្រុមក្រុមបិសាចក្រហមនៅក្នុងឆ្នាំ ១៩៩០ ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដោយបានបញ្ចប់ភាពរាំងស្ងួតពានរង្វាន់ក្នុងលីករយៈពេល ២៦ ឆ្នាំបន្ទាប់ផ្លាស់ពីក្លិប Leeds United នៅដើមរដូវកាល ១៩៩២/៩៣ ។
"ខ្ញុំពិតជារីករាយ និងមានមោទនភាពខ្លាំងណាស់ប៉ុ ន្តែក្នុងពេលជាមួយគ្នានេះខ្ញុំមិនមានការភ្ញាក់ផ្អើលទេ។ ខ្ញុំនឹងភ្ញាក់ផ្អើលបើមិនបានជាប់ឆ្នោត! យើងមានកីឡាករជិត ៣០ នាក់ដែលអាចត្រូវបានគេបោះឆ្នោតជាប់។ ខ្ញុំវាខុសគ្នា។ ប្រសិនបើអ្នកត្រូវតែជ្រើសរើសក្នុងនោះត្រូវតែមានខ្ញុំម្នាក់ផង"។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក