តាមប្រភព Daily Mail ក្លិបមានខ្នាយមាស Tottenham ចង់បានខ្សែប្រយុទ្ធលេខ៩របស់ Man Utd កីឡាករ Anthony Martial ជាផ្នែកមួយនៃការដោះដូរប្រសិនបើ Manchester United ពិតជាចង់បាន Harry Kane ពិតមែន។
ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថាគាត់ចង់ចាកចេញពី Tottenham បន្ទាប់ពីរដូវកាលនេះបញ្ចប់តែយ៉ាងណា! ក្លិបមួយនេះបានដាក់តម្លៃខ្លួនផ្ទេរចេញយ៉ាងច្រើនដល់១៥០ លានផោន ដែលជាហេតុធ្វើឱ្យក្រុមដែលមានចំណាប់អារម្មណ៍អាចបង្ខំចិត្តផ្តល់ជូនកីឡាករជាផ្នែកមួយនៃកិច្ចព្រមព្រៀង។
មន្រ្តីជ្រើសរើសបុគ្គលិករបស់ Tottenham Hotspur បានកំណត់អត្តសញ្ញាណ Anthony Martial ថាជាកីឡាករម្នាក់ដែលពួកគេចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោះដូរមួយផ្នែកសម្រាប់ Harry Kane ។
ប្រភពខាងលើបន្តនិយាយថា Spurs បានទទួលយកការពិតដែលថា Kane នឹងចាកចេញនៅរដូវក្តៅខាងមុខនេះ ហើយកំពុងស្វែងរកខ្សែប្រយុទ្ធដែលមានសក្តានុពលសម្រាប់ជំនួសកន្លែងគាត់។
ប្រសិនបើ Tottenham ត្រូវបង្ខំចិត្តលក់គាត់ទៅ Man United ឬ Man Cityនោះ, Martial និង Gabriel Jesus ដែលជាខ្សែប្រយុទ្ទលេខ៩ គឺជាឈ្មោះចម្បងគេដែលពួកគេបានពិចារណា ដើម្បីទទួលបានកិច្ចព្រមព្រៀងដោះដូរតាមរយៈវិធីសាស្រ្ត កីឡាករសក្តានុពល+លុយ=Haary Kane ( potential player swap+cash deal)។
ទោះយ៉ាងណាម្ចាស់ក្លឹប Spurs លោក Daniel Levy បានប្តេជ្ញាចិត្តថានឹងមិនលក់ទៅឱ្យក្លឹប Manchester ទាំងពីរទេប្រសិនបើអាចធ្វើទៅបាន។ Kane បានប្តេជ្ញាចិត្តថានឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ហើយចង់បន្តនៅ Premier League ដោយក្លិបទាំងពីររបស់ Manchester គឺជាអ្នកទាក់ទាញគាត់។
កីឡាករអង់គ្លេសរូបនេះរកបាន ៣២ គ្រាប់និងបញ្ជូនបាល់បាន១៦លើ គ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ និងកំពុងឈរកំពូលតារាងស្បែកជើងមាសផងដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក