មិន​ចេះ​តែ​កៀប​ក្រឡុក​ហូប​បាន​ទាំង​អស់​ទេ ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​នេះ​អាច​នឹង​ប៉ះពាល់​សុខភាព​ទៅ​វិញ

ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​គិត​ថា ឲ្យ​តែ​ប្រភេទ​បន្លែ​បៃតង ឬ​ផ្លែ​ឈើ​សុទ្ធ​តែ​អាច​យក​មក​កៀក ឬ​ក្រឡុក​ឲ្យ​ចេញ​ជា​ទឹក សម្រាប់​ទទួល​ទាន​បាន ហើយ​វា​អាច​ផ្តល់​នូវ​ប្រយោជន៍​ផ្សេងៗ​គ្នា​សម្រាប់​សុខភាព។

យ៉ាង​ណា​វា​មិន​សុទ្ធ​តែ​ល្អ​ទាំង​អស់​នោះ​ទេ ដោយ​សម្រាប់​ប្រភេទ​បន្លែ​ផ្លែ​ឈើ ៤ ប្រភេទ​ដូច​បង្ហាញ​ខាង​ក្រោម បើ​អ្នក​យក​ទៅ​កៀប​ឲ្យ​ចេញ​ជា​ទឹក​មក​ទទួល​ទាន គឺ​អាច​នឹង​បង្ក​ផល​ប៉ះពាល់​សម្រាប់​សុខភាព​ទៅ​វិញ៖

៤) ផ្កា​ខាត់ណាខៀវ

3

ផ្កា​ខាត់​ណាខៀវ​មាន​កាឡូរី​ទាប ហើយ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់ៗ​ជា​ច្រើន​ដូច​ជាច ​ជាតិ​សរសៃ Fiber, វីតាមីន C, K1 និង​ប៉ូតាស្យូម។ ប៉ុន្តែ​ប្រសិន​អ្នក​កៀប​វា​យក​ទឹក​មក​ទទួល​ទាន នោះ​សារធាតុ​ចិញ្ចឹម​ទាំង​អស់​នឹង​ត្រូវ​បាត់បង់ ហើយ​នៅ​ពេល​វា​ក្លាយ​ទៅ​ជា​ទឹក គឺ​ក្រពះ​យើង​ពិបាក​នឹង​កិន​រំលាយ​ខ្លាំង​ណាស់ ដែល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ក៏​ដូច​ជា​កើត​រោគ​ហើម​ពោះ និង​ក្អួតចង្អោរ​ជា​ដើម។

៣) ​ម្នាស់

2

ម្នាក់​មាន​ផ្ទុក​នូវ​វីតាមីន​និង​សារធាតុ​រ៉ែ​ជា​ច្រើន ដែល​ចាំ​បាច់​សម្រាប់​រាងកាយ​មនុស្ស។ ទោះ​ជា​យ៉ាង​វា​មិន​ជា​រឿង​ល្អ​នោះ​ទេ ក្នុង​ការ​ដែល​យក​ម្នាស់​ទៅ​កៀប​ចេញ​ជា​ទឹក ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​នូវ​សារធាតុ​ចិញ្ចឹម​ទាំង​អស់​នោះ ហើយ​បន្សល់​មក​វិញ​តែ​ជាតិ​ស្ករ​មិន​ល្អ​ដល់​រាងកាយ​តែ​ប៉ុណ្ណោះ។ ដូច្នេះ​វា​អាច​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាន និង​កម្រិត​អាំងស៊ុយលីន​កើន​ឡើង រហូត​អាច​ឈាន​ទៅ​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។

២) ព័រ

4

អ្នក​មិន​គួរ​កៀប​យក​ទឹក​ចេញ​ពី​ផ្លែ​ព័រ​មក​ទទួល​ទាន​នោះ​ឡើយ ព្រោះ​ដោយសារ​សារជាតិ Sorbitol ដែល​មាន​នៅ​ក្នុង​នោះ អាច​បណ្តាល​ឲ្យ​ពោះវៀន​ធ្វើ​ការ​ខ្លាំង រហូត​ដល់​យើង​រាគ។

១) ផ្លែ​ប៉ោម​ទាំង​គ្រាប់

1

ប៉ោម​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ Fiber និង​សារធាតុ​ចិញ្ចឹម​ល្អៗ​មួយ​ចំនួន ហើយ​វា​ក៏​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ជំងឺ​រលក​ផ្សេងៗ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ​អ្នក​មិន​ត្រូវ​ក្រឡុក​ផ្លែ​ប៉ោម​ទាំង​ជាប់​គ្រាប់​នៅ​ក្នុង​នោះ​ឡើយ ព្រោះ​គ្រាប់​ផ្លែ​ប៉ោម​មាន​ផ្ទុក​អាមីហ្គីលលីន ដែល​អាច​មាន​ជាតិ​ពុល ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ បែប​នេះ​ត្រូវ​ប្រាកដ​ថា​អ្នក​គាស់​គ្រាប់​ចេញ​សិន មុន​នឹង​កៀប​វា​ឲ្យ​ចេញ​ជា​ទឹក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក