ជំងឺមួយចំនួនដែលកើតមានមកលើខ្លួនយើងម្នាក់ៗ វាមិនសុទ្ធតែជាដើមចមកើតចេញពីអាហារដែលយើងទទួលទានទាំងអស់នោះទេ ផ្ទុយទៅវិញកត្តាខ្លះក៏មកពីទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងផងដែរ។
ជាទូទៅជំងឺតម្រងនោម ច្រើនត្រូវបានគេដឹងថា មកពីអ្នកជំងឺនោះទទួលទានអាហារប្រៃខ្លាំងនូវបរិមាណច្រើនពេក តែបើយើងស៊ីជម្រៅឲ្យច្បាស់ទៅទម្លាប់ ៦ នេះ ក៏អាចបណ្តាលឲ្យអ្នកកើតជំងឺនោះបានដែរ។
៦) ទម្លាប់ទប់នោម
ពេលត្រូវបន្ទោរ បង់អ្នកបែរជាទម្លាប់ទប់ ថាចាំបន្តិចទៀត ឬបង្ហើយការងារបន្តិច យូរទៅវានឹងវិវត្តទៅរក គ្រួសក្នុងថង់ទឹកប្រមាត់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្រងនោម។
៥) ទទួលទានទឹកមិនគ្រប់គ្រាន់
រាងកាយខ្សោះជាតិទឹក នឹងធ្វើឲ្យក្រលៀនធ្វើការកាន់តែខ្លាំង បែបនេះគេណែនាំឲ្យអ្នកផឹកទឹកក្នុងបរិមាណជាមធ្យម ១-២ លីត្រ/ថ្ងៃ ឬក៏ទទួលទានបន្លែផ្លែឈើដែលមានជាតិទឹក ដើម្បីជួយមកបំពេញ។
៤) បរិភោគផ្អែម
តាមការស្រាវជ្រាវបានបង្ហាញថា ហេតុផលមួយនៃជំងឺតម្រងនោម គឺកើតមកពីជាតិស្ករ មិនមែនដោយសារអាហារមានជាតិអំបិលដែលយើងបរិភោគនោះទេ។ ការទទួលទានស្ករច្រើនពេក នឹងធ្វើឲ្យប្រូតេអ៊ីនក្នុងស្ករបឺតស្រូបចូលទឹកនោម ដែលវាបណ្តាលឲ្យកើតមានបញ្ហាក្នុងការបញ្ចេញកាកសំណល់នៃតម្រងនោម។
៣) គេងតិច
ជាការពិតសរីរាង្គក្នុងរាងកាយរបស់អ្នកមួយចំនួន នឹងត្រូវបានព្យាបាលជាសះស្បើយ ក្រោយអ្នកសម្រាកបានគ្រប់គ្រាន់។ ផ្ទុយទៅវិញផ្នែកក្រលៀនរបស់អ្នក នឹងកាន់តែចុះខ្សោយទៅៗ ពេលអ្នកគេងមិនបានគ្រប់គ្រាន់។
២) ទទួលទានកាហ្វេច្រើន
ការផឹកកាហ្វេច្រើនពេក ក៏ជាហានិភ័យមួយដែរ ព្រោះជាតិកាហ្វេអ៊ីនអាចបណ្តាលឲ្យកើនឡើងសម្ពាធឈាម ហើយធ្វើឲ្យតម្រងនោមចាប់ផ្តើមធ្វើការខ្លាំង។
១) ទទួលទានប្រូតេអ៊ីនពីសាច់ច្រើនពេក
ប្រូតេអ៊ីនដែលចេញពីសាច់គឺល្អចំពោះរាងកាយ ដោយវាជួយសាងសង់សាច់ដុំ និងជួយជុលកោសិកាដែលមិនល្អ។ យ៉ាងណាបើអ្នកស្រូបយកច្រើនពេក វាអាចបណ្តាលឲ្យខូចតម្រងនោម និងប្រព័ន្ធរំលាយអាហារទៅវិញ។
ជាពិសេសសម្រាប់អ្នកនិយមទទួលទានសាច់ច្រើន ឬអ្នកចូលចិត្តទទួលទានប្រភេទអាហារ Buffet ៣-៤ ដងក្នុងមួយសប្តាហ៍ គឺងាយនឹងឲ្យកើតជំងឺធាត់ ជំងឺតម្រងនោម និងជំងឺផ្សេងៗទៀតលឿនបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក