តើផលិតផលសរីរាង្គ ពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពមែនឬ?

តើផលិតផលសរីរាង្គពិតជាផ្តល់គុណប្រយោជន៍ផ្នែកសុខភាពមែនឬ?

មានហេតុផលជាច្រើន បញ្ជាក់ថា បន្លែសរីរាង្គ មានសារៈប្រយោជន៍ផ្នែក សុខភាពជាជាងការញុំាបន្លែធម្មតា ហេតុផលចម្បងក្នុងនោះគឺ ដោយសារ បន្លែសរីរាង្គ ត្រូវបានដាំដុះដោយគោលការសរីរាង្គ និងមានការចុះត្រួតពិនិត្យពីស្ថាប័ន ដែលបានផ្តល់លិខិតបញ្ជាក់ពីគុណភាព។ ម្យ៉ាងវិញទៀត ការដាំដុះបែបសរីរាង្គ វាផ្តល់ឱ្យបន្លែទាំងនោះ សម្បូរទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ជាងបន្លែដែលដាំតាមវិធីធម្មតា។

មានការសិក្សាជាច្រើនបានបញ្ជាក់ថា ការទទួលបន្លែសរីរាង្គ ជាប្រចាំវាអាចជំនួយដល់ សុខភាព ការលូតលាស់ និងបង្កើនប្រព័ន្ធភាពស៊ាំរបស់យើងបានផងដែរ។ ហើយក៏មានការសិក្សាមួយចំនួនបានបញ្ជាក់ថា ការទទួលទានបន្លែសរីរាង្គ វាធ្វើឱ្យបរិមាណសារធាតុប្រឆាំងអុកស៊ីតកម្មកើនឡើង នៅក្នុងខ្លួនរបស់យើង។

Hq720

តែទោះជាយ៉ាងណាក៏ដោយ ការទទួលទានបន្លែសរីរាង្គជាប្រចាំ មិនទាន់មានការពិសោធន៍ជាក់លាក់ណាមួយ ដែលបង្ហាញថា វាល្អជាងការញុំាបន្លែដាំដុះតាមធម្មតានោះទេ ព្រោះដោយសារ ការបន្លែទាំងនោះ មានប្រភេទខុសៗគ្នា និងវិធីសាស្រ្តដាំខុសគ្នា ដូចនេះហើយ ការផ្តល់គុណប្រយោជន៍ផ្នែកសុខភាពលើសារធាតុចិញ្ចឹម គឺមិនអាចកំណត់លើការពិសោធន៍ទំហំតូចនោះទេ។

ត្រូវចងចាំថាអាហារសរីរាង្គ ជាទម្រង់អាហារប៉ះពាល់សុខភាព វានៅតែអាចប៉ះពាល់សុខភាព ក្នុងន័យនេះ គឺចង់បញ្ជាក់ថា ពពួកអាហារដែលកែច្នៃហើយ ដូចជាអាហារកំប៉ុងជាដើម ក្នុងនោះដូចជា នំដំឡូង ទឹកsoda នំ cookies ទោះជាត្រូវបានផលិតដោយគ្រឿងផ្សំសរីរាង្គក៏ដោយ ក៏វានៅតែអាចប៉ះពាល់ដល់សុខភាពបានដែរ ប្រសិនបើយើងបរិភោគនូវបរិមាណច្រើន ក្នុងនេះ ដូចជាស្ករ ដែលគេបន្ថែមចូលទៅចំណីទាំងនោះ ទោះជាការប្រើស្ករអំពៅសម្រាប់ជំនួសស្ករគីមី ក៏វានៅតែជាស្ករ ដែលអាចឱ្យអ្នកកើននូវជាតិស្ករក្នុងខ្លួនដែរប្រសិនបើយើងបរិភោគច្រើនហួស ហើយក៏មានអាហារខ្លះទៀតដែលផ្ទុះជាតិខ្លាញ់ និងកាឡូរីច្រើនដែលអាចឱ្យយើងកើនទម្ងន់បានថែមទៀត។

Front1_an2w8if.2e16d0ba.fill 960x540

ម្យ៉ាងវិញទៀត មិនប្រាកដថា ឱ្យតែមានតែមសរីរាង្គ គឺសុទ្ធតែផលិត ឬដាំដុះដោយសរីរាង្គ 100% នោះទេ តាមស្ថាប័ន USDA របស់សហរដ្ឋអាមេរិក គេបានចែកលិខិតបញ្ជាក់ទៅលើផលិតផលសរីរាង្គទៅតាមកម្រិតរបស់វា ក្នុងនោះ គឺគេបានបញ្ជាក់ទៅលើតែមដែលបិទលើផលិតផលទាំងនោះ ក្នុងនោះ គឺ ៖

- 100% organic គឺចង់បញ្ជាក់ថាផលិតផលនោះ គឺត្រូវបាន ផលិត ឬដាំដុះទាំងស្រុង ដោយវត្ថុធាតុដើមសរីរាង្គ។ តួយ៉ាង ប្រសិនបើជាបន្លែដែលដាំដុះដោយសរីរាង្គ ទោះជាជីលាមកសត្វ ក៏ត្រូវយកចេញពីកសិដ្ឋានចិញ្ចឹមបែបសរីរាង្គដែរ។

- Organic គឺចង់បញ្ជាក់ថា យ៉ាងតិច 95% ជាវត្ថុធាតុដើមដែលដាំដុះ ឬចិញ្ចឹមដោយសរីរាង្គ។

- Made with organic គឺ ចង់បញ្ជាក់ យ៉ាងតិច 70% គឺជាវត្ថុធាតុដើមដែលដាំដុះ ឬចិញ្ចឹមដោយសរីរាង្គ។

Fresh Vegetable 2157809

ប្រសិនបើ ផលិតផលនោះមានធាតុផ្សំពី ផលិតផលសរីរាង្គ តិចជាង 70% គឺមិនត្រូវបានបិទតែមដែលផ្តល់ដោយស្ថាប័នសរីរាង្គនោះឡើយ។

សរុបមក ការទទួលទានផលិតផលសរីរាង្គជាប្រចាំ វាអាចបង្ការយើងពីហានីភ័យផ្សេងៗ គីការសំណល់ថ្នាំពុលគីមី ដែលប្រើប្រាស់លើការដាំដុះទាំងនោះ ហើយវាក៏មានសារធាតុចិញ្ចឹម និងពពួកមីក្រូធាតុច្រើនជាងបន្លែដែលដាំដោយធម្មតាផងដែរ តែយើងគួរដឹងថា បន្លែ ឬផលិតផលសរីរាង្គ គឺមានតម្លៃថ្លៃជាងផលិតផលធម្មតា ព្រមទាំងវាងាយនឹងខូចជាផលិតផលធម្មតាថែមទៀតផង យ៉ាងណាការជ្រើសរើសបន្លែសរីរាង្គ វាស្ថិតក្នុងការយល់ឃើញរបស់អ្នកទាំងអស់គ្នាព្រមទាំងទៅតាមជីវភាពប្រជាជនតាមតំបន់និមួយៗ៕

12359967_1646029888980685_1531532513565320694_n

15 Forgotten Garden Hacks To Help You Get The Most From Your Veggie Garden FI 2

អត្ថបទ ៖​ Mythical Bird/Knongsrok