អាការៈនៃការឈឺចុងចាប់ផ្នែកឆ្អឹងខ្នង គឺបណ្តាលឲ្យអ្នកពិបាកទាំងការគេង អង្គុយ និងសូម្បីតែឈរពេលខ្លះក៏ពិបាកដែរ។ បើសួរថាមូលហេតុមកពីអ្វី? វាមានច្រើនកត្តា ច្រើនហេតុផលផ្សេងៗពីគ្នា។
ក្នុងអត្ថបទនេះ យើងបង្ហាញពីមូលហេតុទាំង ៧ បណ្តាលឲ្យអ្នកឈឺចុកចាប់ខ្នងផ្នែកខាងក្រោម៖
៧) ស្លៀកសំពត់តឹង និងស្បែកជើងកែង
នៅពេលដែលអ្នកស្លៀកសំពត់តឹង វានឹងបណ្តាលឲ្យកើតមានភាពតានតឹងទៅលើផ្នែកឆ្អឹងខ្នង ហើយស្របគ្នានេះដែរ ពេលអ្នកពាក់ស្បែកជើងកែងខ្ពស់ នោះវានឹងលើកកែងជើងរបស់អ្នកខុសពីកម្ពស់ធម្មតា ធ្វើឲ្យសាច់ដុំផ្នែកខាងក្រោមនៃខ្នងក៏មានការប៉ះទង្គិចដែរ។
៦) ទទួលទានសូដាញឹកញាប់
ទម្លាប់នៃការផឹកសូដាដែលមានផ្ទុកជាតិស្ករ អាចបណ្តាលឲ្យមានគ្រួសក្នុងតំរងនោម លើសពីនេះក៏នាំឲ្យអ្នកឈឺចាប់ត្រង់ផ្នែកខាងក្រោមនៃខ្នងថែមទៀត។ ណាមួយភេសជ្ជៈដែលមានជាតិកាបូន ក៏នាំឲ្យឧស្ម័ននោះដកជាប់នៅក្នុងប្រព័ន្ធរំលាយអាហារ ហើយបណ្តាលឲ្យដាក់សម្ពាធទៅលើផ្នែកឆ្អឹងខ្នងដូចគ្នា។
៥) ស្ត្រេសពេក
នៅពេលរាងកាយបញ្ចេញអរម៉ូនស្រ្តេសច្រើន វានឹងបណ្តាលឲ្យសាច់ដុំឡើងតឹង ដែលបណ្តាលឲ្យអ្នកមានអារម្មណ៍ឈឺចាប់ត្រង់ផ្នែកក ស្មា និងខ្នង។
៤) គេងនៅលើខ្នើយខុសបែបបទ
នៅពេលដែលអ្នកគេងលើខ្នើយដែលមិនត្រឹមត្រូវ ខ្នើយនោះធំពេក ក៏ធ្វើឲ្យយើងឈឺចាប់ឆ្អឹងខ្នងដែរ។ ល្អបំផុតគួរតែដាក់ខ្នើយមួយទៀតនៅខាងក្រោមផ្នែកជង្គង់ ដើម្បីកល់ផ្នែកនោះ ហើយវាអាចជួយកាត់បន្ថយការឈឺចាប់ឆ្អឹងខ្នងបាន។
៣) លាងចានដោយមិនត្រឹមត្រូវ
ដោយពេលដែលអ្នកឱនខ្លួនលាងចាន វាកាន់តែដាក់សម្ពាធលើឆ្អឹងខ្នងផ្នែកខាងក្រោមរបស់អ្នក។ នៅពេលអ្នករក្សាជំហរបែបហ្នឹងច្រើននាទីជាប់គ្នា វានឹងធ្វើឲ្យយើងងាយឈឺចាប់ជាខ្លាំង។ បែបនេះគួររកឈើកល់តូចមួយ ដាក់ពីក្រោមជើងម្ខាង ដើម្បីឲ្យខ្លួនយើងត្រង់ ទើបមិនឈឺចាប់។
២) ឡើងចុះជណ្ដើរញឹកញាប់
ជាធម្មតាទេ ពេលអ្នកឡើងចុះជណ្តើរញឹកញាប់ វាតែងតែជួបរឿងបែបហ្នឹង អ៊ីចឹងគួរតែឧស្សាហ៍ហាត់ប្រាណឲ្យបានច្រើនផង។
១) អ្នកអានសៀវភៅនៅលើគ្រែ
កុំទម្លាប់អានសៀវភៅពេលអង្គុយលើគ្រែ ចូរអង្គុយលើកៅអី ឬសាឡុងដែលមានផាសុកភាព និងអាចតម្រង់ខ្លួនរបស់អ្នកបានល្អ៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក