សកម្មភាព​សាមញ្ញ​ ៣ អាច​ឲ្យ​អ្នក​ស្រក​ទម្ងន់ គ្រាន់​តែ​ធ្វើ​វា​ពេល​កំពុង​ធ្វើ​ដំណើរ

នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ថ្មើរ​ជើង​នៅ​ពេល​ណា​មួយ មិន​ថា​តែ​ពេល​នៅ​សាលា ឬ​កន្លែង​ធ្វើ​ការ ក៏​អ្នក​អាច​ធ្វើ​លំហាត់​ប្រាណ​កំឡុង​ពេល​នោះ​បាន​ដែរ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ។

ខាង​ក្រោម Knongsrok ណែនាំ​សកម្មភាព​សាមញ្ញ ៣ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្រក​ទម្ងន់ និង​មាន​រូប​រាងកាយ​ស្អាត៖

៣) ដើរ​ជណ្តើរ​ជើង ជា​ជាង​ជណ្តើរ​យន្ត​ឬ​ប្រអប់

BSP10d134 Center Top 1400x700

អ្នក​ដែល​មាន Condo ឬ​ទៅ​កន្លែង​ធ្វើ​ការ​ដែល​មាន​ទីតាំង​ខ្ពស់ ហើយ​មាន​ជម្រើស​រវាង​ជណ្តើរ​ជើង និង​ជណ្តើរ​ប្រអប់។ នៅ​ករណី​ដែល​អ្នក​មិន​ប្រញាប់​នោះ​ទេ សុំ​ធ្វើ​ការ​ថ្មើរ​ជើង​គឺ​ល្អ​បំផុត ព្រោះ​តាម​រយៈ​ការ​ថ្មើរ​ជើង​នៅ​ជណ្តើរ​ជើង ១៥ នាទី អាច​ឲ្យ​អ្នក​ដុត​កាឡូរី​ចេញ​ពី​ខ្លួន​បាន ១៥០ គីឡូ​កាឡូរី​ផង​ដែរ។ លើស​ពី​នេះ​ការ​ថ្មើរ​ជើង​ច្រើន ក៏​ជួយ​ឲ្យ​ផ្នែក​នៃ​ត្រគាក​មើល​ទៅ​មាន​ភាព​រឹងមាំ​ល្អ​ថែម​ទៀត។

២) ជំនួស​ពី​ការ​ជិះ​រថយន្ត ឬ​ម៉ូតូ​មក​ជា​ការ​ជិះកង់

Advocacy_First_Time_Bike_Commuters

តាម​ពិត​ទៅ​ការ​ធ្វើ​ដំណើរ​ដោយ​កង់​ទៅ​កន្លែង​ធ្វើ​ការ ក្រៅ​ពី​ជួយ​កាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​លើ​ដង​ផ្លូវ ជាង​នេះ​ក៏​ជួយ​សន្សំ​ពេលវេលា​សម្រាប់​អ្នក​ផង​ដែរ​ប្រសិន​អ្នក​ស្ថិត​ក្នុង​កន្លែង​ដែល​មាន​ចរាចរណ៍​កកស្ទះ ព្រោះ​ដោយសារ​តែ​កង់​ងាយ​ក្នុង​ការ​បម្លាស់ទី​ជាង​រថយន្ត ឬ​ម៉ូតូ។ លើស​ពី​នេះ​វា​ក៏​ជួយ​ឲ្យ​អ្នក​ទទួល​បាន​ការ​ធ្វើ​លំហាត់ប្រាណ​កំឡុង​ពេល​ធាក់​កង់ និង​អនុញ្ញាត​ឲ្យ​យើង​អាច​ស្រូប​យក​ខ្យល់​បរិសុទ្ធ ក៏​ដូច​ជា​កម្តៅ​ពី​ពន្លឺ​ព្រះអាទិត្យ​គ្រប់គ្រាន់​ផង​ដែរ។

១) ចង្អឺត​ចុះ​ឡើង

Ice_screenshot_20210510 204554

កុំ​អង្គុយ​តែ​មួយ​កន្លែង​ពេក ចូរ​ក្រោក​ឈរ​ហើយ​ចង្អឺត​ជើង​ចុះ​ឡើង​យឺតៗ​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ។ ធ្វើ​បែប​នេះ​អាច​ធ្វើ​ឲ្យ​កំភួន​ជើង​អ្នក​មាន​ភាព​រឹងមាំ ហើយ​វា​ក៏​ជួយ​ឲ្យ​ផ្នែក​ក្បាល​ពោះ​ស្រក​ខ្លាញ់ ឡើង​រឹង​ល្អ​ជាង​មុន​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក