Man United គ្រោងនឹងខកខានលើកិច្ចព្រមព្រៀងដ៏ធំមួយដែលមានទឹកប្រាក់ ២០០ លានផោនដោយសារតែភាពតានតឹងទាំងអស់ជុំវិញការតវ៉ារបស់អ្នកគាំទ្រលើប្រធានបទ Glazers Out នេះបើតាមការបង្ហាញឲ្យដឹងពីកាសែត Guardian ។
ប្រភពខាងលើនិយាយថាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Manchester គឺ The Hut Group ដែលត្រៀមខ្លួនរួចរាល់ក្នុងការបង់ប្រាក់ ២០០លានផោនក្នុងរយៈពេល ១០ ឆ្នាំក្នុងកិច្ចព្រមព្រៀងដាក់ស្លាក់ពាណិជកម្មលើឧបករណ៍ហ្វឹកហាត់របស់ក្លិបបានប្រាប់នាយកគ្រប់គ្រងរបស់ United ថាពួកគេនឹងលែងជាផ្នែកនៃកិច្ចព្រមព្រៀងទៀតហើយ។
ស្លាកយីហោ Myprotein ដែលជារបស់ក្រុមហ៊ុន Cheshire (ផ្នែកមួយនៃក្រុមហ៊ុនThe Hut Group) ដែលបង្ហាញខ្លួននៅលើឧបករណ៍ហ្វឹកហាត់របស់ក្លឹបក្នុងពេលបច្ចុប្បន្ននេះ ហើយពួកគេនឹងផុតកំណត់ឆាប់ៗនេះផងដែរ។
ក្រុមហ៊ុន THG ត្រូវបានគេរាយការណ៍ថាបួគគេហាក់ដូចត្រូវបានគេធ្វើទុក្ខបុកម្នេញតាមរយៈប្រតិកម្មតាមអ៊ិនធែណិតប្រឆាំងនឹងម្ចាស់ឧបត្ថម្ភរបស់ United និងមិនចង់ធ្វើឱ្យមានភាពច្របូកច្របល់នៅក្នុងព្រឹត្តិការណ៍ទាំងមូល។ កាលពីប៉ុន្មានថ្ងៃមុន ក្រុមអ្នកគាំទ្ររបស់ United បានព្រមានដល់ម្ចាស់ឧបត្ថម្ភក្លឹបថា ពួកគេនឹងធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់យីហោរបស់ពួកគេធ្លាក់ចុះ បើពួកគេមិនបញ្ចប់កិច្ចព្រមព្រៀងរបស់ពួកគេជាមួយក្លឹប៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក