ការ​ប្រកួតប្រជែងយក​តំណែងអ្នក​ចាំ​ទីដៃទីមួយនៅ Man Utd រវាង​ Henderson និង​ De Gea អ្នក​ជំនាញបកស្រាយបែបនេះ

សូមអានរបាយការណ៍វិភាគស្តីពីស្ថានភាពអ្នកចាំទីនៅ Manchester United ។ អ្នកនឹងដឹងថាតើលោក Solskjaer គ្រប់គ្រងការប្រកួតប្រជែងដ៏​ល្អរវាង David De Gea និង Dean Henderson ដោយ​របៀបណា។ គេ​គិត​ថាការ​ប្រកួតប្រជែង​របស់​អ្នក​ចាំ​ទី​ទាំងពីរអ្នក។

Henderson De Gea

Solskjær មានផែនការរក្សា David de Gea សម្រាប់ការប្រកួតនៅ Gdansk (វគ្គផ្ដាច់​ព្រ័ត្រ Europa League ) សូម្បីតែមុនពេលការបង្ហាញខ្លួនជាមួយនឹងក្រុម Roma កាលពីថ្ងៃព្រហស្បតិ៍ មានអ្នកផ្សេងទៀតដែលនៅជិតនឹងក្រុម Manchester United មានអារម្មណ៍ថា Henderson នៅតែមានវត្តមានដ៏ប្រាកដប្រជាក្នុងនាម​ជាអ្នក​ចាំ​ទី​ដៃ​ទី​មួយរបស់គាត់ ដូច្នេះគាត់គួរតែត្រូវបានជ្រើសរើសឲ្យ​ចាប់​បាល់​ក្នុង​ការ​ប្រកួត​នេះ ។

Manchester United V Brighton & Hove Albion   Premier League

ប្រសិនបើ Man Utd មិនបានទទួលបាន​ការ​ដេញ​ថ្លៃ ឬ​សំណើណាមួយសមរម្យសម្រាប់ De Gea នោះបង្ហាញថា Manchester United នៅតែអាចសម្រេចចិត្តថា De Gea នៅ​តែ​ជាកីឡាករសំខាន់របស់​ក្លិប ខណៈពេលដែលរក្សាគាត់នៅជាមួយក្លិបជាជម្រើសដ៏ប្រសើរបំផុត។ នៅ Carrington, Henderson និង De Gea មានទំនាក់ទំនងល្អនិងពេញ​ចិត្តក្នុងប្រកួតប្រជែងគ្នា។

1298142111.0

ប្រភពជិតស្និទ្ធនឹងក្រុមបិសាចក្រហម Manchester United បាននិយាយថា៖“ ខ្ញុំមិនបានឃើញពីរបៀបដែល De Gea ក្នុងនាមជាអ្នកចាំទីលដៃទី ២នោះ​ទេ​ហើយ​បល​ក្លាយ​ជា​អ្នក​ចា​ទី​ដៃ​ទី​ក៏​មែនចុះ ក៏យើងអាចឃើញថាមិនអាចដំណើរការបាននោះទេ នៅពេលអាយុរបស់គាត់ពេល​នេះ​កំពុង​ពេញ​ល្អ។ គាត់នឹងមិនសប្បាយចិត្តក្នុងការអង្គុយលើកៅអីបម្រុងឡើយ” ។

2526

អ្នកជំនាញខាងបាល់​ទាត់ជឿជាក់ថាមានតែគំរូ Alexis Sanchez ដែលអាចផ្តល់នូវលទ្ធផលជាក់ស្តែងតែមួយគត់ ប្រសិនបើច្រកចេញសម្រាប់ De Gea មានភាពចាំបាច់។

0_hendersondegeaJPG

លើសពីនេះទៅទៀត! មិនមានអ្នកចាំទីណាម្នាក់ត្រូវបានគេប្រាប់ថានរណានឹងចាប់ផ្តើមក្នុងជម្រើស១១នាក់ដំបូងនៅវគ្គផ្តាច់ព្រ័ត្រ Europa League ដែលធ្វើឱ្យអ្នកចាំទីទាំងពីរបន្តប្រយុទ្ធប្រជែងដើម្បីយកកន្លែងដ៏ពិបាកមួយនេះ៕

[ប្រភព៖ Laurie Whitwell, The Athletic UK]

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: