ការមករដូវជាបញ្ហាប្រចាំខែរបស់ស្រ្តី ព្រោះក្នុងខែខ្លះក៏មកយឺត ឬខកខាននាំឲ្យពួកនាងមានការខ្វល់ខ្វាយចិត្ត និងបារម្ភចំពោះបញ្ហាសុខភាពជាខ្លាំង។
យ៉ាងណាការពន្លឿននៃការមករដូវឲ្យលឿនតាមបែបធម្មជាតិ ដែល Knongsrok ណែនាំនៅអត្ថបទនេះ គឺជាការអនុវត្តតាមបែបធម្មជាតិ ហើយមិនប្រើប្រាស់ថ្នាំអ្វីទាំងអស់៖
៦) ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណ ក្រៅពីផ្តល់ប្រយោជន៍ចំពោះសុខភាព ធ្វើឲ្យរាងកាយរឹងមាំ ជាងនេះក៏អាចជួយពន្លឿននូវការមករដូវផងដែរ។ តាមពិតទៅទាំងកំឡុងពេលមករដូវក៏អ្នកគួរតែហាត់ប្រាណស្រាលៗ ព្រោះវាជួយកាត់បន្ថយការឈឺចាប់ និងកន្រ្តាក់នៃសាច់ដុំ។
៥) កាត់បន្ថយភាពតានតឹង
តានតឹងឬស្រ្តេសច្រើន ក៏ជាហេតុផលពន្យារពេលនៃការមករដូវរបស់អ្នកដែរ។ បែបនេះចូរសម្រាកផ្លូវចិត្ត ផ្លូវកាយបន្តិច ហើយសូមគេងឲ្យបានគ្រប់គ្រាន់។
៤) ត្រាំខ្លួនក្នុងទឹកក្តៅ
ជាវិធីដែលក្មេងស្រីពេញនិយមធ្វើបានបំផុតនៅឯប្រទេសជប៉ុន នោះគឺត្រាំខ្លួនក្នុងទឹកក្ដៅឧណ្ណៗ ដើម្បីជួយឲ្យកើនឡើងនៃសីតុណ្ហភាពរាងកាយ។ បន្ទាប់ពីវាជួយឲ្យសាច់ដុំពោះដំណើរការល្អ និងជួយឲ្យប្រសើរឡើងវិញនូវចរន្តឈាម នោះការមករដូវក៏នឹងមកលឿនដែរ។
៣) ផឹកតែរុក្ខជាតិ
នៅប្រភេទតែរុក្ខជាតិ (Herbal Tea) ជាច្រើន សុទ្ធតែមានសារធាតុដែលអាចជួយឲ្យវដ្ដរដូវរបស់ស្រ្តីមកលឿនជាងមុន ព្រោះវាបានជួយឲ្យប្រព័ន្ធឈាមយើងរត់ស្រួល។ ជាពិសេសពេលទទួលទានវាជាមួយទឹកក្ដៅឧណ្ណៗនឹងកាន់តែឲ្យយើងមានអារម្មណ៍ថាធូរស្បើយ។
២) នៅជាមួយស្រ្តីដទៃ
ភាពស្និទ្ធស្នាលជាមួយស្រ្តីដទៃ នឹងដូចជាការចម្លងអរម៉ូនរវាងគ្នាទៅមក ដែលវាជាវិធីជួយឲ្យវដ្ដរដូវរបស់អ្នកមកលឿនជាងមុនបានដូចគ្នា។
១) ជ្រើសរើសការទទួលទានឲ្យបានត្រឹមត្រូវ
អាហារមានសារៈសំខាន់ណាស់សម្រាប់រាងកាយ បែបនេះចូរអ្នកជ្រើសរើសយកការទទួលទានអាហារដែលមានជាតិ Carotene ខ្ពស់ តួយ៉ាងដូចជាល្ពៅ ស្ពៃ ល្ហុង ហើយជៀសវាងការទទួលទានរបស់ហឹរ អំបិលខ្លាំងពេក ឬទទួលទានទឹកច្រើនពេក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក