ផ្លូវការ៖ Man Utd និង​ក្លិប៨​ទៀត​ដែលចូលដៃចូលជើងបង្កើតពាន Super League ជាប់​ពិន័យរបស់ UEFA

ក្លិប​ទាំង៩​ដែល​ចូល​ដៃចូល​ជើង​បង្កើតពាន​រង្វាន់ Super League កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ហើយ​បាន​ដកខ្លួន​ទាន់​ពេលវេលាមក​រួម​រស់​នៅ​ជាមួយ UEFA វិញនោះ នៅ​តែ​មិន​អាច​គេច​ផុត​ពី​ការ​ដាក់ពិន័យរបស់សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអឺរ៉ុបដដែល តែ​យ៉ាងណា​ពួក​គេ​នៅ​តែមានសិទ្ធចូល​រួម​ប្រកួតប្រជែង​ពាន​រង្វាន់ទ្វីបអឺរ៉ុប។

0_GettyImages 1232415476

ការ​ជាប់​ពិន័យនេះ​គឺមានន័យថា ក្រុម Manchester United, Chelsea, Tottenham, Arsenal, Manchester City, Liverpool, AC Milan, Inter Milan និង Atletico Madrid នឹងធ្វើការបរិច្ចាគប្រាក់រួមគ្នាសរុបចំនួន ១៥ លានផោនដើម្បីសប្បុរសធម៌។ ពួកគេក៏នឹងបាត់បង់ប្រាក់ចំណូល ៥ ភាគរយនៃប្រាក់ចំណូលពីការប្រកួតប្រជែងរបស់ UEFA នារដូវកាលក្រោយផង​ដែរ។

Europenasuperleague190421v7

សេចក្តីថ្លែងការណ៍ជាផ្លូវការមួយពីអង្គភាពគ្រប់គ្រងបាល់ទាត់អឺរ៉ុបបានសរសេរថា៖ «ក្លិបទាំង ៩ នោះទទួលស្គាល់ និងទទួលយកថាគម្រោង Super League គឺជាកំហុសមួយហើយសូមអភ័យទោសដល់អ្នកគាំទ្រ សមាគមជាតិ លីគជាតិ ក្លិបអ៊ឺរ៉ុប និងស្ថាប័ន UEFA»។

E5364c0b Abc5 4770 A6c3 Ff31f8b88abb

Source: UEFA Official

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: