PSG អាចនឹង​ប្រកាសកុងត្រាថ្មីរបស់ Neymar Jr នៅ​យប់នេះ

របាយការណ៍កាសែត L'Equipe របស់បារាំងបាននិយាយថាការបន្តកុងត្រារបស់ Neymar នៅ Paris Saint-Germain នឹងត្រូវប្រកាសនៅថ្ងៃសៅរ៍ទី ៨ ខែឧសភានេះ។

Neymar Ligue 1 Stade De Reims PSG 2020 1020x681

កីឡាករ​សញ្ជាតិប្រេស៊ីលនឹង​បន្ត​កុងត្រាថ្មី​ជាមួយ PSG ដែល​អាច​ឲ្យ​គាត់​បន្ត​ស្នាក់​នៅ​កីឡដ្ឋាន Parc des Princes​ដល់ឆ្នាំ២០២៦។កុងត្រាថ្មី​នេះ​នឹង​ឲ្យ​ Neymar ទទួលបាន​ប្រាក់​ឈ្នួលប្រចាំ​ឆ្នាំ៣០លានអឺរ៉ូ។

Neymar Ligue 1 Stade De Reims PSG 2020 1020x681

ទន្ទឹមនឹងនេះដែរ! ប្រភពព័ត៌មាននៅអេស្ប៉ាញបានរាយការណ៍ថាក្រុម Barcelona បានធ្វើឱ្យ Neymar ក្លាយជាគោលដៅផ្ទេរដ៏សំខាន់សម្រាប់​រដូវក្តៅនេះ ដោយពួគ​គេអះអាងថាគាត់នឹងបើកចំហសម្រាប់ការវិលត្រឡប់មក​កាន់កីឡដ្ឋាន Camp Nou វិញ ខណៈដែលគាត់ចង់ភ្ជាប់ទំនាក់ទំនងជាមួយ Leo Messi ម្តងទៀត។

4ae9a200 651f 4d1d 9db1 7c83b6fbd2f7

តែ​យ៉ាងណា! នេះ​ហាក់​មិន​អាច​ទៅ​រួច​នោះ​ទេ។ Neymar បានចូលរួមជាមួយ PSG ក្រោយចាកចេញពី Barca ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃខ្លួន ២២២ លានអឺរ៉ូដែលជាកំណត់ត្រាក្នុងប្រវត្តិសាស្រ្តដោះដូរកីឡាករ៕

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: