ការធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើង Chelsea ក្នុងវគ្គ៤ក្រុមចុងក្រោយអាចនិយាយបានមិនជាអាក្រក់ណាស់ណាស់នោះទេ សម្រាប់ Real Madrid ប៉ុន្តែបើក្លិបមិនធ្វើអ្វីម្យ៉ាងសម្រាប់រដូវកាលក្រោយនោះ វាកាន់តែពិបាក។ កាសែតអេស្ប៉ាញ Diario AS បានឲ្យដឹងថាដល់ពេលដែល Real Madrid ត្រូវធ្វើបដិវត្តក្រុមកីឡាកររបស់ខ្លួនហើយ។
ការធ្លាក់ចេញពីពានដែល Real Madrid គិតថាជា DNA របស់ខ្លួនរដូវកាលនេះលើថ្វីជើងក្រុមតោខៀវ Chelsea បានបើកលទ្ធភាពឲ្យក្លិបក្នុងការចាប់ផ្តើមការផ្លាស់ប្តូរកញ្ចុំផ្កាយរបស់ខ្លួនហើយ។ អនាគតរបស់លោក Zinedine Zidane កំពុងស្ថិតក្នុងភាពស្រពិចស្រពិល ដោយ Real Madrid ចង់ឲ្យតែគាត់នៅបន្តទៀត ខណៈដែលគ្រូបង្វឹកសញ្ជាតិបារាំងថាដល់ពេលហើយ ដល់ពេលដែលលោកត្រូវចាកចេញ។
សសរស្តម្ភរបស់ក្រុមដែលនាំឱ្យ Real Madrid ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះដូចជា Sergio Ramos, Toni Kroos, Luka Modric និង Karim Benzema អាចនឹងបើកផ្លូវសម្រាប់កញ្ចុំផ្កាយនៅទសវត្សបន្ទាប់ដូចជា Kylian Mbappe, Erling Haaland, David Alaba, Eduardo Camavinga និង Paul Pogba។
កីឡាកររបស់ Real Madrid ជាច្រើននាក់ស្ថិតក្នុងអាយុលើសពី ៣០ ឆ្នាំហើយសមត្ថភាពធ្លាក់ចុះដោយសារវ័យ ត្រូវបានលាតត្រដាងដោយយុវជន និងកីឡាករមានថាមពលរបស់តោខៀវនៅ ឯStamford Bridge ក្នុងអំឡុងពេលបរាជ័យក្នុងលទ្ធផល ២-០ កាលពីថ្ងៃពុធ។ កីឡាករក្មេងៗទាំងនោះបានធ្វើឲ្យ Real Madrid ភ្លឺភ្នែកយ៉ាងច្រើន។ Champions League ចំនួន៤គ្រឿង Club World Cups ចំនួន៤គ្រឿង, European Super Cups ចំនួន៣គ្រឿង និង Supercopa de Espana ចំនួន២គ្រឿង និងពាន La Liga ចំនួន២គ្រឿងគឺជាលទ្ធផលដែលកីឡាករចាស់ៗទាំងនោះប្រែងប្រែង តែពេលវេលានេះបានបង្ហាញថា ពេលវេលារបស់ពួកគេគឺជិតអស់ហើយ។
ដើម្បីជំនួសពួកគេនិងជ្រើសរើសកីឡាករមានគុណភាពដែលត្រូវការដើម្បីសាងសង់ Real Madrid ជាថ្មី ក្លឹបនឹងត្រូវរកប្រាក់ឱ្យបានបានយ៉ាងហោចណាស់ ២៥០ លានអឺរ៉ូ តាមរយៈការលក់ Raphael Varane, Alvaro Odriozola, Isco, Mariano Diaz, Marcelo, Luka Jovic និង Dani Ceballos ។ គួបផ្សំនឹងការដកខ្លួនចេញជាបណ្តើរ ៗ ដូចជា Gareth Bale, Ramos និង Modric និងការលក់ចេញយុវជនថ្មីៗដែលក្លិបមិនចង់ប្រើយ៉ាងហោចណាស់ក៏អាចបន្ថែមបាន២០០លានអឺរ៉ូទៀតដែរដើម្បីនាយកកីឡាករថ្មីដ៏មានសក្ដានុពលមកសាងសងក្រុមឡើងវិញ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក