យោងតាមប្រភពព័ត៌មានអ្នកកាសែតម្នាក់ឈ្មោះ Jonathan Shrager ដែលស្និទជាមួយក្រុម Man United បានឱ្យដឹងថាពេលវេលាគ្រាន់តែជាបញ្ហាមួយ មុនពេលដែល Edinson Cavani ចុះកុងត្រាថ្មីជាមួយក្លឹប។
លោក Shrager បានអះអាងថាបុរសវ័យ ៣៤ ឆ្នាំរូបនេះនឹងនៅជាមួយបិសាចក្រហមនៅរដូវក្តៅនេះ បើទោះបីជាមានការព្រួយបារម្ភពីអនាគតរបស់គាត់ក៏ដោយ។
កិច្ចព្រមព្រៀងថ្មីរបស់ Cavani នឹងដំណើរការរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងជម្រើសក្នុងការបន្តរហូតដល់ឆ្នាំ ២០២៣។ នេះគឺជាដំណឹងដ៏អស្ចារ្យមួយ ខណៈដែលលោក Ole Gunnar Solskjaer ក៏បានបង្ហាញពីបំណងប្រាថ្នារបស់គាត់សម្រាប់អនាគតរបស់ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះផងដែរ។
ចាប់តាំងពីចូលរួមជាមួយបិសាចក្រហម Edinson បានរកគ្រាប់បាល់បាន ១២ គ្រាប់គ្រប់ការប្រកួតទាំងអស់សម្រាប់ United នៅរដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក