Bruno Fernandes​ ថា​បិសាចក្រហម​ឡើង​ជើងមួយរយៈក្រោយ​ដោយសារកីឡាករ២នាក់​នេះ​ជួយ

Bruno Fernandes បាន​និយាយ​ថា​រក​នរណាម្នាក់​មក​ជំនួស​កីឡាករ​២​នាក់​នេះ​ពិត​ជា​ពិបាក​ហើយ​សម្រាប់​ Man Utd ខណៈ​ដែល​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់រូបនេះ​ថា​វត្តមាន​របស់​ពួក​គេជួយឲ្យ​បិសាចក្រហមឡើង​ជើងខ្លាំងក្នុងរយៈពេល​ចុង​ក្រោយ​នេះ។

0_GettyImages 1232115538

នៅពេលត្រូវបានគេសួរអំពីអនាគតរបស់ Edinson Cavani និង Paul Pogba ខណៈកិច្ចសន្យារបស់ពួកគេទាំងពីរអស់សុពលភាព Bruno Fernandes បាននិយាយថា៖ "ពួកគេពិតជាមានសារៈសំខាន់សម្រាប់យើង ហើយគុណសម្បត្តិដែលពួកគេមាន វាពិបាកក្នុងការស្វែងរកនៅលើទីផ្សារក្នុងតម្លៃសមរម្យ"។

NINTCHDBPICT000616247606

""ខ្ញុំគិតថាអ្នករាល់គ្នាដឹងថាក្រុមកំពុងរីកចម្រើនដោយមានជំនួយរបស់ពួកគេ ហើយវាសំខាន់ណាស់សម្រាប់យើងក្នុងការរក្សាកីឡាករឆ្នើមរបស់យើង និងបន្តធ្វើឱ្យប្រសើរឡើងក្នុងនាមជាក្រុមល្អមួយ" ។

Skysports Edinson Cavani Paul Pogba_5244674

ការ​លើក​ឡើង​របស់ខ្សែបម្រើក្រុមបិសាចក្រហមរូបនេះមិនខុសអ្វីនោះទេ ពោលគឺទាំង Cavani និង Pogba បានដើរតួនាទីយ៉ាងសំខាន់ក្នុងជោគជ័យរបស់យើងនៅលើទីលាន។ ទោះយ៉ាងណា! កិច្ចព្រមព្រៀងរបស់ Cavani គ្រោងនឹងផុតកំណត់នៅរដូវក្តៅនេះ ខណៈដែល Pogba នឹងបញ្ចប់នៅឆ្នាំក្រោយ។ ទោះបីជាបិសាចក្រហមនៅតែមានពេលវេលាច្រើនជាមួយខ្សែបម្រើសញ្ជាតិបារាំងក៏ដោយ ប៉ុន្តែ​សម្រាប់ Cavani អាច​នឹង​ចាកចេញ​ពេល​ចប់​រដូវ​កាល​នេះ​បើ​ក្លិប​មិន​បាន​បន្ត​កុងត្រាឲ្យ​បន្ថែម​ទៀតនោះ។

0_GettyImages 1232115538

អ្នក​កាសែត​ម្នាក់ឈ្មោះ Jonathan Shrager បាន​និយាយថា Cavani នឹងត្រូវបានផ្តល់កិច្ចសន្យាថ្មីរហូតដល់ឆ្នាំ ២០២២ ជាមួយនឹងជម្រើសដើម្បីបន្តរហូតដល់ឆ្នាំ ២០២៣ ៕