តាមការសង្កេតមើលនៃមនុស្សភាគច្រើន គឺតែងតែបន្តនៅទម្លាប់មិនល្អមួយចំនួនមកលើរាងកាយ ដោយពួកគេគិតថានឹងមិនមានបញ្ហាអ្វី តែបើគិតឲ្យដល់ទៅ ប្រសិនអ្នកបន្ត នោះទៅថ្ងៃខាងមុខប្រាកដជានឹងឃើញផលប៉ះពាល់ជាក់ជាមិនខាន។
ខាងក្រោមយើងបង្ហាញទម្លាប់មិនល្អ ៤ ដែលអ្នកគួរតែបញ្ឈប់ ព្រោះវាអាចប៉ះពាល់ដល់កោសិកាប្រព័ន្ធប្រសាទខួរក្បាល និងផ្នែកផ្សេងទៀតនៃរាងកាយខ្លាំងណាស់៖
៤) ស្តាប់តន្ត្រីនៅសំឡេងខ្លាំងៗ
យោងតាមការសិក្សាមួយបានឲ្យដឹងថា នៅពេលដែលដែលត្រចៀកទទួលយកនូវសំឡេងខ្លាំងៗចេញពីកាស នោះនឹងនាំឲ្យក្រដាសត្រចៀកឆាប់ខូចលៀនបំផុត។ យូរទៅអ្នកនឹងចុះថយសមត្ថភាពនៃការស្តាប់ ហើយក៏ឈានទៅដល់ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទខួរក្បាលថែមទៀតផង។ ការណែនាំល្អបំផុត ចូរកំណត់វានៅសំឡេងកណ្តាលឬសមល្មមមួយ។
៣) ចូលចិត្តយកម្រាមដៃរុកត្រចៀក
អ្នកទម្លាប់យកម្រាមដៃរុកត្រចៀក ក៏គួរតែបញ្ឈប់ដែរ ព្រោះវាជាទម្លាប់មិនល្អ ដែលនាំបាក់តេរីតូចៗចូលទៅក្នុងត្រចៀក ហើយឈានដល់ការចម្លងមេរោគផ្សេងៗចូលទៅខាងក្នុងនោះបាន។ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែម គឺងាយនឹងមានហានិភ័យខ្ពស់នៃការឆ្លងនេះ។
២) ការសម្អាតត្រចៀកមិនត្រឹមត្រូវ
តាមទម្លាប់មនុស្សភាគច្រើនចូលចិត្តសម្អាតវាសឹងតែរាល់ថ្ងៃ រហូតក្លាយជាទម្លាប់។ តាមពិតទៅអ្នកមិនគួរធ្វើវារៀងរាល់ថ្ងៃឡើយ គឺគួរតែយូរម្តងៗបានហើយ មួយផ្សេងទៀតកុំចូលចិត្តយកសំឡីកប្បាស ឬវត្ថុរឹងផ្សេងទៀតទៅរុកចូលខ្លាំងពេក។
១) ពាក់ក្រវិលត្រចៀកច្រើន
ក្មេងៗសព្វថ្ងៃចូលចិត្តលេងស្ទាយតុបតែងខ្លួន ដោយចុះក្រវិលជាច្រើននៅលើត្រចៀករបស់ពួកគេ។ យ៉ាងណាតាមអ្នកជំនាញបានណែនាំថា វាងាយនឹងនាំឲ្យមានការឆ្លងរោគ ហើយអាចរលាកដល់ផ្នែកខួរក្បាលទៀតផង។ បែបនេះចូរជ្រើសរើសនូវប្រភេទក្រវិលដែលមានគុណភាពល្អ ហើយកុំចុះច្រើនកន្លែងពេក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក