ប្រើ​តែ​ក្រូច​ឆ្មា​តាម​រូបមន្ត​ធម្មជាតិ អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ហើយ​ងើប​មក​វិញ​មិន​ឈឺ​ខ្លួន

មក​ពី​ធ្វើ​ការ​ហត់​ហើយ គេង​មិន​លក់​ទៀត ទម្លាប់​បែប​នេះ​យូរៗ​ទៅ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដំណើរការ​មិន​សូវ​បាន​ល្អ ជា​កត្តា​នាំ​ឲ្យ​អ្នក​ឧស្សាហ៍​ឆាប់​ភ្លេចភ្លាំង។ ជាង​នេះ​នៅ​ពេល​ដែល​អ្នក​គេង​មិន​គ្រប់ ក៏​នាំ​ឲ្យ​អ្នក​អស់​កម្លាំង ល្ហិតល្ហៃ​នៅ​ពេល​ព្រឹក​ថែម​ទៀត។

ខាង​ក្រោម Knongsrok សូម​ណែនាំ​រូបមន្ត​ធម្មជាតិ​ដោយ​ការ​ប្រើប្រាស់​ក្រូច​ឆ្មា អាច​ជួយ​ឲ្យ​អ្នក​ចូល​ដំណេក​បាន​ល្អ ហើយ​ក្រោក​មក​វិញ មិន​ចុក​ស្រពោន​ខ្លួន​អ្វី​នោះ​ឡើយ។

វិធី​ធ្វើ៖

Ice_screenshot_20210506 155334

ហាន់​ក្រូច​ឆ្មា​ជា​ចំណិត​ស្តើង

យក​អំបិល​បន្តិច​មក​រោយ​ពី​លើ ហើយ​យក​វា​ទៅ​ដាក់​នៅ​លើ​ក្បាល​ដំណេក​កន្លែង​ដែល​យើង​គេង

អត្ថប្រយោជន៍៖

Ice_screenshot_20210506 155323

Photo_20200909_090926443058447_can_tsleep

១) វា​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៅ​ក្លិន​ដែល​ភាយ​ចេញ​មក​ជុំវិញ​កន្លែង​ដំណេក​យើង ហើយ​អាច​សម្អាត​ខ្យល់​កខ្វក់​ក្នុង​បន្ទប់​គេង

២) បន្ទាប​ការ​កើន​ឡើង​សម្ពាធ​ឈាម ដោយ​ក្រោយ​ពី​អ្នក​ហិត​ក្លិន​ក្រូច​ឆ្មា​ចូល​ទៅ

៣) ជួយ​បន្ធូរ​ភាព​តានតឹង​នៅ​ពេល​ដែល​អ្នក​គិត​ច្រើន ហើយ​ជួយ​បន្ថយ​ការ​គិត​នៃ​ខួរក្បាល

៤) ជួយ​ឲ្យ​ការ​ដក​ដង្ហើម​ប្រព្រឹត្តិ​ទៅ​បាន​ល្អ បែប​នេះ​អាច​គេង​លក់​ស្រួល​ពេញ​មួយ​យប់

៥) បង្កើន​ថាមពល​ដល់​អ្នក​ក្រោយ​ភ្ញាក់​ពី​ដំណេក ព្រោះ​ក្លិន​ក្រូច​ឆ្មា​អាច​ជួយ​ឲ្យ​រាងកាយ​ផលិត​សេរ៉ូតូនីន ដែល​ជួយ​សម្អាត​ខួរក្បាល​ឲ្យ​ត្រលប់​មក​ភាព​ល្អ​ប្រសើរ​វិញ

៦) ក៏​ជា​ថ្នាំ​សម្លាប់​សត្វ​ល្អិត​ដ៏​មាន​គុណភាព​មួយ ហើយ​វា​ជួយ​កម្ចាត់​សត្វ​ទាំង​ឡាយ​ដែល​មក​រំខាន​អ្នក​នៅ​ពេល​គេង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក