ចាំ​ទុក​ទៅ! ដឹង​ថា​ខ្លួន​ឯង​ត្រូវ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ត្រូវ​ជៀស​ឲ្យ​បាន​អាហារ ៥ ​ប្រភេទ​នេះ

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្ត ឬ​យន្តហោះ​លើ​ចម្ងាយ​ផ្លូវ​ដ៏​ឆ្ងាយ​មួយ អ្នក​តែងតែ​បន្ទោបង់​ច្រើន​ជាង​ធម្មតា ហើយ​នោះ​គឺ​ដោយសារ​កត្តា​ចំណី​អាហារ​ដែល​អ្នក​បាន​ទទួល​ចូល​ទៅ​នោះ​ឯង។ ខាង​ក្រោម​យើង​ណែនាំ​អាហារ ៥ ប្រភេទ​ដែល​អ្នក​គួរ​តែ​ជៀសវាង៖

៥) អាហារ​ហឹរ

1

ប្រភេទ​អាហារ​ហឹរ​គឺ​មាន​រសជាតិ​ឆ្ងាញ់​ហើយ ខណៈ​ប្រភេទ​អាហារ​ខ្លះ​ក៏​មាន​ផ្តល់​នូវ​វីតាមីន​សម្រាប់​រាងកាយ​ទៀត​ផង។ ប៉ុន្តែ​វា​ងាយ​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្លោក​នោម​ខ្លាំង ហើយ​អាច​ឈឺ​ក្រពះ​សម្រាប់​មនុស្ស​មួយ​ចំនួន បែប​នេះ​គួរ​តែ​ទទួល​ទាន​នូវ​អាហារ​ធម្មតា មិន​ហឹរ​គឺ​ល្អ​បំផុត។

៤) អាហារ​ផ្អែម​ខ្លាំង

2

នៅ​ពេល​ដែល​ជាតិ​ផ្អែម​ចូល​ខ្លួន គឺ​កាន់​តែ​ងាយ​ឲ្យ​អ្នក​ចង់​បន្ទោបង់​ខ្លាំង​បំផុត ហើយ​វា​ក៏​ធ្វើ​ឲ្យ​រលាក​ប្លោក​នោម​ផង​ដែរ ប្រសិន​អ្នក​ទប់​វា​យូរ​ពេក។ ប្រសិន​ចង់​ទទួល​ទាន​របស់​ផ្អែម គួរ​ជំនួស​មក​វិញ​នូវ​ការ​ទទួល​ទាន​ផ្លែ​ឈើ​គឺ​ល្អ​ជាង។

៣) ជាតិ​កាហ្វេ​អ៊ីន

4

ជាតិ​កាហ្វេ​អ៊ីន​ជួយ​ឲ្យ​អ្នក​បាត់​ងងុយ​គេង តែ​និយាយ​ពី​ផល​អវិជ្ជមាន​វិញ ក៏​ជះ​មក​ច្រើន​ដែរ។ ដោយសារ​តែ​ការ​រំញោច​នូវ​ជាតិ​កាហ្វេ​អ៊ីន វា​ក៏​រំញោច​ដល់​ទាំង​ខួរក្បាល ហើយ​ក៏​ជំរុញ​ឲ្យ​បេះដូង​និង​ប្លោកនោម​ធ្វើ​ការ​ខ្លាំង​ជាង​មុន។ មិន​ត្រឹម​តែ​កាហ្វេ​មួយ​មុខ​ទេ សូម្បី​តែ​ប្រភេទ​ស្ករ​សូកូឡា​ក៏​អ្នក​គួរ​តែ​ជៀសវាង​ដែរ។

២) ផ្លែ​បឺរី

5

ដ្បិត​បើ​ផ្លែ​បឺរី​ល្អ​ចំពោះ​សុខភាព​សរសៃ​ឈាម​បេះដូង ប៉ុន្តែ​ភាព​ជូរ​នៃ​វា គឺ​នឹង​ធ្វើ​ឲ្យ​យើង​ងាយ​នោម​ញឹកញាប់។

១) ប៉េងប៉ោះ

6

ប៉េងប៉ោះ​ល្អ​សម្រាប់​រាងកាយ តែ​ក៏​មាន​ជាតិ​អាស៊ីត​ច្រើន​ដែរ​នៅ​ក្នុង​នោះ ហើយ​វា​អាច​បំផ្លាញ​ប្លោក​នោម និង​បំពង់​ទឹក​នោម។ បែប​នេះ​បើ​ចង់​ទទួល​ទាន​បន្លែ គួរ​តែ​ទទួល​ទាន​នៅ​ប្រភេទ​បន្លែ​ផ្សេង​វិញ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក