ក្លិបវិសាខាបានប្រកាសបញ្ចប់កុងត្រាជាខ្សែបម្រើសញ្ជាតិអង់គ្លេស Charlie Machell ដោយការព្រមព្រៀងរវាងភាគីទាំងនៅរសៀលថ្ងៃទី០៦ខែឧសភាឆ្នាំ២០២១នេះខណៈដែលរូបគេតាំងពីចុះកុងត្រាត្រៀមរដូវកាលថ្មីមកមិនទាន់បានបង្ហាញខ្លួនសូម្បីតែមួយប្រកួត។
តែយ៉ាងណា! រូបគេបានបញ្ជាក់អំពីមូលហេតុនៃការចាកចេញនេះក្នុងគណនីបងណ្ដាញសង្គមរបស់ខ្លួនថា៖" វាពិតជាពិបាកក្នុងសម្រេចចិត្ត ប៉ុន្តែខ្ញុំបានសម្រេចចិត្តចាកចេញពីក្លិប Visakha FC - Pride Of Cambodia ហើយ"។
"បន្ទាប់ពីត្រូវរស់នៅតែម្នាក់ឯងក្នុងស្ថានភាពបិទខ្ទប់ ដែលពោពេញទៅហើយការរំខាន វាពិតជាសំខាន់ដែលខ្ញុំត្រូវទៅរកកន្លែងណាមួយដែលខ្ញុំអាចលេងបាល់ ហើយសំខាន់បំផុតនៅជាមួយក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់បំផុត"។
"អរគុណដល់អ្នករាល់គ្នានៅក្លឹប ដែលបានអនុញ្ញាតឱ្យខ្ញុំចាកចេញ ក្នុងពេលដ៏លំបាកនេះ ហើយខ្ញុំសូមជូនពរមិត្តរួមក្រុម និងគ្រូបង្វឹកទាំងអស់ឱ្យទទួលបានលទ្ធផលល្អបំផុតពេលការប្រកួតលេងឡើងវិញជាបន្ត"។
"សូមសំណាងល្អ និងសូមអរគុណ សូមឲ្យអ្នករាល់គ្នាមានសុវត្ថិភាព ហើយខ្ញុំសង្ឃឹមថាអ្នកនឹងឆ្លងកាត់ពេលវេលាដ៏លំបាកទាំងនេះជាមួយគ្នាក្នុងនាមជាប្រជាជាតិមួយ។"
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក