ឡើងវគ្គផ្ដាច់​ព្រ័ត្រហើយតែ Mount ឆ្លៀតងាកក្រោយបាញ់កីឡាករ Real ម្នាក់នេះ

មុន​ការ​ប្រកួតមក​ដល់​ Kroos និយាយ​ថា​គ្មានកីឡាករ Chelsea ណាម្នាក់ឲ្យ​គាត់​ភ័យខ្លាចរហូត​ដល់​ដេកមិន​លក់​នោះ​ទេ ប៉ុន្តែ​ក្រោយ​ការ​ប្រកួត​ចប់​យប់មិញ​ដែល​ Chelsea យក​ឈ្នះ Real Madrid ឡើង​វគ្គផ្ដាច់​ព្រ័ត្រ​ UCL នោះ​ ខ្សែ​បម្រើរបស់ Chelsea កីឡាករ Mason Mount បាន​តប​មក​វិញ​ថា មានកីឡាកររបស់​ពួក​គេ​ម្នាក់បាន​និយាយថា​នឹង​មិន​ភ័យខ្លាច​ដល់​ថ្នាក់ដេកមិន​លក់ ប៉ុន្តែ​ពេល​នេះ​ពួក​គេ​សម​តែ​ដេក​លក់​ហើយ​។

810e01be Daeb 492a Bca7 873702d46838

Mount បាន​និយាយ​ក្រោយចប់​ការ​ប្រកួត​ជាមួយ BT Sport ថា៖" ខ្ញុំបាន​ឃើញកីឡាកររបស់ពួក​គេ​ណាម្នាក់​នោះ​បាន​និយាយថា​ពួកគេ​មិនដល់ថ្នាក់​ភ័យខ្លាចកីឡាករយើង​ដល់​ថ្នាក់​ដេក​មិន​លក់​នោះ​ទេ តែ​ពេល​នេះពួក​គេ​សម​តែដេកមិន​លក់​ដោយ​ការ​លេង​ជាក្រុមរបស់​ពួក​យើងហើយ"។

Maybe He Should Lose Sleep Over Us Mount Hits

គាត់ក៏បានបង្ហាញអំពីទម្រង់​លេងរបស់ Chelsea ក្នុងជ័យជម្នះ ២-០ និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champions League ដោយនិយាយថា៖“ ខ្ញុំមិនអាចនិយាយបានទេ។ វា​ជាការបង្ហាញទម្រង់លេងដ៏អស្ចារ្យនៅរាត្រីនេះ"។

Chelsea UCL Final

"វាជាការប្រកួតដ៏ស្វិតស្វាញមួយ ។ វា​ពិតស្វិតស្វាញមែនទែន។ ពួក​គេ​លេង​ស់​ហើយនិង​ធ្វើ​គ្រប់​យ៉ាង​ដើម្បីឈ្នះប៉ុន្តេ​យើងក៏ខិតខំដែរ។ យើងគួរតែស៊ុត​បញ្ចូលទី​៥​គ្រាប់! ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺយើងបានឈ្នះនៅយប់នេះហើយ"៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: