កន្លែងរស់នៅស្អាតជាអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ ព្រោះវាក៏ជាកត្តាកំណត់នៃភាពល្អនិងអាក្រក់ទៅលើផ្នែកសុខភាពរាងកាយរបស់អ្នកផងដែរ។
យ៉ាងណាក្នុងផ្ទះបាយ ដែលជាកន្លែងចម្អិនអាហារ និងទុកដាក់ចានឆ្នាំងផ្សេងៗជាទូទៅគឺពិបាកនឹងបញ្ចៀសសត្វល្អិតចង្រៃមករំខានខ្លាំងណាស់ ជាពិសេសគឺសត្វកន្លាត ដែលវាមានច្រើនរាប់មិនអស់ ហើយបើបាញ់សម្លាប់ក៏បាត់តែមួយរយៈពេលខ្លី លុះក្រោយមកក៏មកទៀត។
ក្នុងថ្ងៃនេះ Knongsrok ណែនាំរបស់សាមញ្ញ ដែលអ្នកអាចប្រើប្រាស់ ទុកកម្ចាត់ និងបណ្តេញមិនឲ្យកន្លាតរត់ចូលបន្ទប់ឬទីតាំងណាមួយនៃគេហដ្ឋានរបស់អ្នកបាន។
៤) កាហ្វេ
អ្នកយកកាហ្វេម្សៅមួយស្លាបព្រា មកលាយជាមួយទឹក ហើយដាក់ក្នុងពែងតូចមួយ។ នៅពេលដែលសត្វកន្លាតវាធំក្លិន ហើយចូលមកក្នុងនោះ វានឹងងាប់ម្តងមួយៗ រហូតដល់លែងមក។
៣) ខ្ទឹមបារាំង
ខ្ទឹមបារាំងនៅពេលដែលសាយភានក្លិនរបស់វា នោះនឹងធ្វើឲ្យសត្វកន្លាតខ្លាច។ អ្នកអាចចិតវាជាចំណិតស្តើងៗ ហើយដាក់វានៅកន្លែងដែលឧស្សាហ៍មានកន្លាតញឹកញាប់ ដូចជាកែងតុ ទូជាដើម។មួយរយៈពេលខ្លីចាំសង្កេតមើលទៅ ផ្ទះរបស់អ្នកនឹងបាត់កន្លាតអស់តែម្តង។
២) ម្សៅ Baking soda
ម្សៅ Baking Soda ក៏ជារបស់សាមញ្ញមួយ ដែលអាចកម្ចាត់សត្វល្អិតខាងលើបានដែរ។ ដោយអ្នកគ្រាន់តែចាក់ម្សៅនេះមួយស្លាបព្រា មកលាយជាមួយនឹងស្លឹកខ្ទឹមប៉ុន្មានសន្លឹក ហើយដាក់វានៅទីតាំងណាមួយ នៅពេលកន្លាតមកដល់វាប៉ះទៅនឹងម្សៅនោះ វានឹងងាប់ជាក់ជាមិនខាន។
១) ប្រេងខ្យង
អ្នកអាចប្រើប្រេងខ្យង មកលាយជាមួយស្លឹកគ្រៃ ម្ទេស និងជាមួយទឹកខ្មេះឬអំបិល ហើយបុកច្របល់ចូលគ្នាទៅក្នុងដប Spray មួយ ទុកសម្រាប់បាញ់។ អ្នកអាចប្រើវាបាញ់ដូចជាថ្នាំសម្លាប់សត្វល្អិតអ៊ីចឹង ដោយបាញ់ទៅកាន់ទីតាំងណាមួយដែលមានសត្វកន្លាតច្រើន ហើយវានឹងរត់ចេញ មិនមកផ្តុំក្បាលគ្នានៅទីតាំងនោះទៀតទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក