ខ្សែប្រយុទ្ធ Mario Balotelli បានណាត់ជួបសង្សាររបស់អតីតតារាឆ្នើមរបស់ Man United ២រូបគឺ Wayne Rooney និង Cristiano Ronaldo ជាច្រើនឆ្នាំមកហើយ។
ក្នុងអំឡុងពេលវេលារបស់គាត់លេងនៅ Man City គាត់មានទំនាក់ទំនងជាមួយ Jenny Thompson ដែល Rooney ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយគ្នា នៅពេលភរិយារបស់គាត់មានផ្ទៃពោះកូនប្រុសច្បង។
ពាក្យថា“ ណាត់ជួប ឬក៏ ‘dating” ត្រូវបានប្រើដោយធូររលុងនៅស្រុកអង់គ្លេស ព្រោះ Rooney មិនដែលមានទំនាក់ទំនងជាមួយThompson ជាផ្លូវការទេ។ បន្ទាប់មក! ខ្សែប្រយុទ្ធសញ្ជាតិអ៊ីតាលីរូបនេះ ក៏បានណាត់ជួបជាមួយតារាចម្រៀង បង្ហាញម៉ូតអ៊ីតាលី Raffaela Fico នៅចុងឆ្នាំ ២០១១ ដែល Ronaldo ធ្លាប់បានស៊ីចុកកាលពីឆ្នាំ ២០០៩ ។
ទំនាក់ទំនងរបស់ Balotelli និង Fico បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានបែកគ្នាជាមួយគាត់ត្រឹមតែពីរបីខែបន្ទាប់ពីពួកគេចាប់ផ្តើមមានទំនាក់ទំនងស្នេហាហើយមូលហេតុនោះបណ្ដាលមកពីភាពមិនស្មោះត្រង់។
បន្ទាប់មកនាងមានផ្ទៃពោះច្រើនបន្ទាប់ពីទាក់ទងជាមួយ Balotelli ប៉ុន្តែអតីតកីឡាកររបស់ AC Milan រូបនេះមិនចង់ទទួលយកកូននោះជារបស់គាត់ ដោយគ្មានការធ្វើតេស្ត DNA ទេ។
ទោះយ៉ាងណាក៏ដោយ! គាត់សុខចិត្តរួមរស់ជាមួយគ្នារយៈពេលខ្លីឡើងវិញបន្ទាប់ពីមានរឿងនោះកើតឡើង ហើយពេលពួកគេទាំងបែកគ្នាទៅណាទៅណីអស់ហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក