ក្រុមគ្រួសារត្រកូល The Glazers មិនមានផែនការលក់ Man United ទេហើយចង់បង្កើនតម្លៃក្លឹបដល់ ១០ កោដិដុល្លារ(១០ប៊ីលានដុល្លារស្មើនិង៧ប៊ីលានផោន)ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះបើយោងតាម The Guardian ។
បច្ចុប្បន្នបិសាចក្រហមមានតម្លៃប្រហែល ៣.០៥ កោដិផោន(ប៉ុន្តែក្រុមគ្រួសារមានមូលដ្ឋាននៅអាមេរិចមួយក្រុមនេះចង់បន្តកាន់កាប់ក្លិបនឹងតំឡើងតម្លៃក្លិបទ្វេដងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ទោះបីជាមានការតវ៉ា និងបាតុកម្មធំ ៗ ដែលកើតឡើងនៅខាងក្រៅកីឡដ្ឋាន Old Trafford ដែលអំពាវនាវឱ្យពួកគេចុះចេញពីតំណែងក៏ដោយក៏ក្រុមត្រកូល Glazers គិតថាមិនប៉ះពាល់ដល់ការកាន់កាប់អំណាចនៅ Man Utd នោះទេ ហើយពួកគេមានមោទនភាពចំពោះជំហររបស់ពួកគេក្នុងនាមជាម្ចាស់របស់ United ។
របាយការណ៍ចុងក្រោយមួយចំនួនបានបង្ហើបថាម្ចាស់ក្លិបមានដើមកំណើតអាមេរិចត្រូវបានគេល្បួងឱ្យលក់ក្លិបចេញ ប្រសិនបើពួកគេទទួលបានការដេញថ្លៃ ៤ប៊ីលានផោនដែលជាតួលេខដ៏ធំមួយនៅសម័យបច្ចុប្បន្ននេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក