UEFA អនុញ្ញាតិឲ្យអ្នក​គាំទ្រចូល​ទស្សនាវគ្គផ្ដាច់​ព្រ័ត្រ Europa League

UEFA បានបញ្ជាក់ជាផ្លូវការថាការប្រកួតផ្តាច់ព្រ័ត្រ Europa League ឆ្នាំ ២០២០/២១ ខាងមុខនេះនឹង​បើកឲ្យ​អ្នក​ទស្សនាចូល​មើលផ្ទាល់តែ​ម្ដង។

3125975 64075228 2560 1440

យោងតាមសេចក្តីប្រកាសកាលពីថ្ងៃច័ន្ទ អ្នកគាំទ្ររហូតដល់ ៩.៥០០ នាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងកីឡដ្ឋាន Energa ក្នុងទីក្រុង Gdansk នៃប្រទេសប៉ូឡូញនៅថ្ងៃទី ២៦ ខែឧសភា។ សេចក្តីថ្លែងការណ៍ផ្លូវការមួយបានសរសេរថា៖

15271674308523

"អាជ្ញាធរប៉ូឡូញបានបញ្ជាក់ដល់ UEFA ថា​កីឡដ្ឋាន​ដែល​ទុក​សម្រាប់​លេងជំនួបផ្ដាច់​ព្រ័ត្រ​នេះ​អាច​មានសមត្ថភាព​ដាក់​អ្នក​ទស្សនាបាន​២៥%​ ឬ​៩៥០០នាក់។ អ្នកគាំទ្រមកពីបរទេសនឹងត្រូវគោរពតាមការរឹតត្បិត និងតម្រូវការចូលព្រំដែន។ "

D74e3956 4ac1 469a 9ec7 D76da57b3a6d

ក្រុមបិសាចក្រហម Manchester United សឹងតែឆ្លងផុតឡើងវគ្គផ្តាច់ព្រ័ត្រ Europa League បន្ទាប់ពីបំបាក់ក្រុម AS Roma ៦-២ ក្នុងការប្រកួតជើងទី ១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ បិសាចក្រហមអាចនឹងឡើងទៅប៉ះជាមួយ Arsenal ឬ Villarreal ។

ប្រភព៖ UEFA ផ្លូវការ

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: