អត្ថប្រយោជន៍ពីសណ្ដែកខៀវ ដែលអ្នកពុំគួរមើលរំលងនោះឡើយ

សណ្តែកខៀវ ជាប្រភេទដំណាំដែលមនុស្សធ្វើការដាំដុះតាំងពីបុរាណមក ហើយវាក៏ជាធញ្ញជាតិដែលមនុស្សយកវាមកធ្វើជាអាហារសម្រាប់ទទួលទានបានជាច្រើនមុខថែមទៀតផង។ សណ្តែកខៀវ វាជាអាហារដែលមានគុណប្រយោជន៍ច្រើនមុខ ព្រោះវាមានផ្ទុកទៅដោយសារធាតុជាច្រើន ដូចជា ជាតិសរសៃ ម៉ាញ៉េស្យូម ម៉ងកាណែស ផូស្វ័រ ទង់ដែង ប៉ូតាស្យូម ស័ង្កសី ហើយវាក៏ផ្ទុកផងដែរនូវ វីតាមីន B9 វីតាមីន B1 វីតាមីន B2 វីតាមីន B3 វីតាមីន B5 និង វីតាមីន B6 សារធាតុទាំងនេះផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សដូចជាយ៉ាងច្រើនបន្ថែមទៀត។

១. មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់

Sd2

សណ្តែកខៀវ ផ្ទុកទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដូចជា phenolic acids, flavonoids, caffeic acid cinnamic acid និងសារធាតុដទៃទៀត។ សារធាតុទាំងនេះវាជួយរក្សាតុល្យភាពសារធាតុវិទ្យុសកម្មដែលបង្កើតឡើយដោយរាងកាយរបស់យើង។ បរិមាណសារធាតុច្រើនហួសវានឹងបង្កឱ្យមានផលអវិជ្ជមានដល់សុខភាពរបស់យើង ដែលវាអាចជួយដល់ជំងឺ ក្នុងរាងកាយដូចជា ជំងឺរ៉ាំរ៉ៃ ការរលាក ជំងឺបេះដូង មហារីក និងជំងឺផ្សេងៗទៀត។ មួយវិញទៀតធាតុ vitexin និង isovitexin ដែលមាននៅក្នុងសណ្តែកខៀវនេះ វាក៏អាចជួយបង្ការពីរ៉ាឌីកាល់សេរីដែលមាននៅក្នុងខ្លួនរបស់យើងក្នុងការបង្កផលប៉ះពាល់ដល់សុខភាពបេះដូងនៅពេលយើងរងនៅក្រោមកំដៅថ្ងៃក្តៅបានផងដែរ។

២. បញ្ចៀសពីជំងឺគាំងបេះដូង

ការសិក្សាលើថនិកសត្វដោយផ្តល់ជាលទិ្ធផលបញ្ជាក់ថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្មក្នុងសណ្តែកខៀវ អាចកាត់បន្ថយ cholesterol មិនល្អក្នុងរាងកាយរបស់ពួកវា។ ចំពោះមនុស្សអាចមានការប្រសិទ្ធភាពនៅពេលប្រើប្រភេទ សណ្តែកច្រើនមុខសម្រាប់កាត់បន្ថយ cholesterol មិនល្អទាំងនោះ។ ម្យ៉ាងវិញទៀត សណ្តែកខៀវ វាក៏ជាប្រភពនៃ សាធាតុ ប៉ូតាស្យូម ម៉ាញ៉េស្យូម និងជាតិសរសៃ ដែលសារធាតុទាំងនេះ វាបានជួយសម្រួលដល់ការកើនឡើងនៃសម្ពាធឈាមរបស់មនុស្ស តែវាក៏អាចបញ្ចុះសម្ពាធឈាមក្នុងខ្លួនមនុស្សវ័យជំទង់ ទោះជាយើងមិនមានការកើនឡើងនៃសម្ពាធឈាមក៏ដោយ។

៣. ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ

Mung Beans 1

ដោយសារសណ្តែកខៀវវាសម្បូរទៅដោយជាតិសរសៃងាយរលាយ និង resistant starch ដែលអាចជំនួយដល់សុខភាពពោះវៀនរបស់មនុស្ស បូកផ្សំនឹងជាតិស្ករទាបជាងប្រភេទសណ្តែកដទៃ ដោយមិនធ្វើឱ្យយើងមានអាការៈហើមពោះនោះឡើយ។ ម្យ៉ាងវិញទៀត វាក៏សម្បូរទៅដោយប្រូតេអ៊ីន ធ្វើឱ្យយើងមានអារម្មណ៍ឆ្អែតបានយូរ ជាអាហារល្អសម្រាប់ជួយដល់ការសម្រកទម្ងន់។

៤. សម្បូរទៅដោយវីតាមីន B9

វីតាមីន B9 ព្រមទាំងជាតិដែក និងប្រូតេអ៊ីន វាជាតម្រូវការសម្រាប់ស្ត្រី ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ សណ្តែកខៀវ វាសម្បូរនូវសារធាតុទាំងនេះ ដែលអាចប្រើសម្រាប់បរិភោគសម្រាប់បង្កើនបរិមាណសារធាតុទាំងនេះនៅក្នុងខ្លួន តែការបរិភោគសណ្តែកបណ្តុះ វាមិនល្អសម្រាប់ស្រ្តីមានផ្ទៃពោះនោះទេ ដោយសារតែមូលហេតុចម្បងមួយ គឺវាអាចផ្ទុកនូវពពួកបាត់តេរីដែលអាចបង្កផលប៉ះពាល់ដល់សុខភាព៕

1 5

ប្រែសម្រួល ៖ Mythical Bird