កាសែតអាល្លឺម៉ង់ Bild: Liverpool និង Chelsea ប្រជែងគ្នាចុះកុងត្រាយក Sanchoជាកម្មសិទ្ធិរៀងៗខ្លួនតែមានគោលបំណងរួមមួយ

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ Dortmund បាន​រាយការណ៍​ថា​ពួក​គេ​មាន​បំណងដាក់លក់​ខ្សែប្រយុទ្ធស្លាបស្ដាំរបស់​ខ្លួន​ពោល​គឺ Jadon Sancho ក្នុង​រដូវក្ដៅ​នេះ។ Man Utd ដែល​ជាក្លិប​នៅ​តែបន្តជាប់​ទាក់​ទងជាមួយកីឡាករម្នាក់​នេះ ប៉ុន្តែយ៉ាងណាក្ដី! មានជម្រើសច្រើន​ជាងនេះ​ទៀត។

0_GettyImages 1231286935

Jadon Sancho នឹងមានសិទ្ធិជ្រើសរើសយកក្លឹបនៅ Premier League នៅរដូវក្តៅនេះ បើយោងតាមការលើកឡើងរបស់កាសែត Bild របស់អាឡឺម៉ង់។

5103b3af Abd3 4fbb B416 80ae8265415d

ពេលនេះ Liverpool និង Chelsea បាន​កំពុងប្រជែង​គ្នាផ្ទេរយក​ហត្ថលេខាកីឡាករអង់គ្លេស ដែលនៅសល់កិច្ចសន្យាជាមួយ Borussia Dortmund តែជាង ២ ឆ្នាំទៀតប៉ុណ្ណោះ។

E54ebd27 23cc 4270 B4fa E36ccebdeba9

ជាក់ស្តែង! ក្លឹបទាំងពីរជឿជាក់ថាការទិញកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងក្លាយជាការវិនិយោគមិនគួរឱ្យជឿមួយ ហើយក្លិប​ទាំងពីរចង់ប្រែក្លាយខ្សែបម្រើស្លាបរូបនេះឱ្យទៅជា“ កំពូលតារាបាល់​ទាត់ក្នុងទសវត្សនេះ” ។

Jadon Sancho Liverpool_1bfs3y8avznll1od2cdgt6ehka

ក្រុមបិសាចក្រហមនៅតែចាប់អារម្មណ៍នឹង Sancho ដដែលជាដដែល ទោះ​បី​ជា​ពួក​គេមិន​ចង់​ចំណាយលុយ​តាម​ការ​កំណត់​តម្លៃខ្លួន ១៣០លានអឺរ៉ូរបស់ ​Dortmund  តែ​បើ​ចុះថ្លៃប្រហាក់ប្រហែល៨០លានអឺរ៉ូ​អី​អាច​ពិចារណាបាន៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: