ជម្រើសជាតិកូរ៉េខាងជើងដកខ្លួន​ពី​ការ​ប្រកួតជម្រុះ FIFA World Cupហើយ តែ AFC ឲ្យ​គិតសារឡើងវិញ

កាលពីថ្ងៃសុក្រ សមាគមកីឡាបាល់​ទាត់​កូរ៉េខាងជើងបាន​ផ្ញើលិខិតមួយ​ទៅ​កាន់​សហព័ន្ធកីឡាបាល់​ទាត់​ទ្វីបអាស៊ី (AFC) ដើម្បី​ដកខ្លួន​ចេញ​ពី​ការ​ប្រកួត​វគ្គ​ជម្រុះ​2022 World Cup Qualifiers ដែល​នឹង​លេង​ឡើងវិញ​នៅ​ខែ​មិថុនាខាងមុខ។

North Korea Football

អ្នកនាំពាក្យសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) លោក Lee Jae-chul បានបញ្ជាក់ពីដំណឹង​នេះ និងបានពន្យល់ថាប្រទេសកូរ៉េខាងជើងបានធ្វើការសម្រេចចិត្តដកខ្លួនដោយភ័យខ្លាចថាកីឡាករ និងមន្រ្តីក្រុមនឹងឆ្លងកូវីដ១៩។

ȲÀÇÁ¶ µ¿Á¡°ñ

ទោះយ៉ាងណាបច្ចុប្បន្ននេះ AFC កំពុងពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីពិចារណាឡើងវិញនូវសេចក្តីសម្រេចនេះ។ ពួកគេកំពុងព្យាយាមបញ្ចុះបញ្ចូលប្រទេសកូរ៉េខាងជើងអំពីសុវត្ថិភាពរបស់ក្រុមនេះមុនពេលធ្វើការប្រកាសជាផ្លូវការ។

North Korea Withdraws From Qualification For Qatar 2022

បច្ចុប្បន្ន​ក្នុង​ពូល​H​នេះ ​ជម្រើសជាតិទួកមេនីស្ថានកំពុង​ឈរ​កំពូលតារាង បន្ទាប់ពីលេង​៥​ប្រកួត​ឈ្នះ៣ និង​ចាញ់២ ខណៈលេខ​២​គឺ​កូរ៉េខាងត្បូង​លេង​បាន​៤​ប្រកួត​ឈ្នះ២និង​ស្មើ២។ លីបង់ឈ្នះលេង​បាន៥​ប្រកួត​ឈ្នះ២ស្មើ​២​និងចាញ់​១​ហើយ​លេខ​៤​ជម្រើស​ជាតិ​កូរ៉េខាងជើង​ដែល​ដក​ខ្លួន​នេះ​លេង​បាន​៥​ប្រកួត​ដែរ​ឈ្នះ​២​ស្មើ២​និង​ចាញ់១ ខណៈជម្រើស​ជាតិ​ស្រីលង្កានៅបាត់​តារាងមាន០ពិន្ទុ៕

Screenshot_2

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: