«Cambodia reviving historical passion for football» គឺជាចំណងជើងធំៗរបស់ FIFA បានសរសេរក្នុងគេហទំព័ររបស់ខ្លួនកាលពីម្សិលមិញដេលនិយាយអំពីប្រវត្តិបាល់ទាត់កម្ពុជាតាំងអតីតកាល បន្តរហូតនាពេលបច្ចុប្បន្ន។
ពួកគេបានផ្ដោតលើចំណុចសំខាន់បីយ៉ាងអំពីស្ថានភាពបាល់ទាត់កម្ពុជាដូចជា ១-បាល់ទាត់ជាកីឡាមានប្រជាប្រិយភាពជាងគេក្នុងប្រទេសកម្ពុជា ២-ជាក្រុមជម្រើសជាតិមកពីអាស៊ីអាគ្នេយ៍ដែលឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានលំដាប់ទ្វីបកាលពីឆ្នាំ១៩៧៣ ហើយចំណុចទី៣គឺ ការអភិវឌ្ឍន៍បាល់ទាត់មានការរីកចម្រើនដោយមានការគាំទ្រយ៉ាងខ្លាំងពី FIFA Forward ។
ពួកគេនិយាយអំពីប្រវត្តិនៃការកកើតបាល់ទាត់នៅកម្ពុជាលើកដំបូងជាផ្លូវការនៅឆ្នាំ១៩៣៣ ហើយមកដល់បច្ចុប្បន្នបាល់ទាត់មានវត្តមានក្នុងប្រតេសកម្ពុជាស្ទើតែពេញដែនដីទៅហើយ។ លើសពីនេះទៅទៀតនោះ!ពួកគេបន្តថាកាលជាង៥០ឆ្នាំបាល់ទាត់កម្ពុជាទទួលបានការជ្រោមជ្រែងពីព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតាកីឡាជាតិហើយកាលនោះបាល់ទាត់កម្ពុជាមានការរីកចម្រើនខ្លាំង និងបន្តដល់សម័យសាធារណរដ្ឋខ្មែរដែលបាល់ទាត់ឡើងដល់កំពូលរបស់ខ្លួន មានខ្សែប្រយុទ្ធល្អម្នាក់ឈ្មោះ ឌឿ សុខុម ដែលស៊ុតបញ្ចូលទី៤គ្រាប់ក្នុងពានរង្វាន់លំដាប់ទ្វីប។
https://youtu.be/DLZF0IvDIo8
លើសពីនេះ FIFA បាននិយាយទៀតថាបាល់ទាត់កម្ពុជាដើរស្របជាមួយគោលការណ៍របស់ FIFA ពិសេសរហូតបានទទួលជំនួយដើម្បីអភិវឌ្ឍន៍បាល់ទាត់ដូចជាការសាងសង់ទីលាន២៤ខេត្តក្រុង ការអភិវឌ្ឍន៍យុវជន និងហេដ្ឋារចនាសម្ប័ន្ធកីឡានានាផ្សេងទៀត៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក