ចំណុចសំខាន់៖
-ក្រុមតោខៀវ Chelsea បានកំណត់តម្លៃ ៤០ លានផោនទៅលើតម្លៃ Tammy Abraham ។
-លោក David Moyes បានប្រកែកថា West Ham មិនអាចឆ្លើយតបនឹងតំលៃស្នើរសុំរបស់គាត់បានទេ។
-លោក Moyes មានប្រសាសន៍ថា Hammer នឹងស្វែងរកជម្រើសដែលមានតម្លៃថោកជាង។
លោក David Moyes បាននិយាយប្រាប់ Sky Sports ទាក់ទងនឹងតម្លៃខ្លួនរបស់ Tammy Abraham ថា៖“ សុំបដិសេធទាំងស្រុង យើងនឹងបដិសេធ។ ដូច្នេះប្រើសិនបើតួរលេខដូចអ្វីដែលគេបាននិយាយមែន!យើងសូមបដិសេធ"។
"យើងគ្មានលុយច្រើនដូចនេះទេ យើងក៏មិនទិញខ្សែប្រយុទ្ធណាម្នាក់ដែលមានតម្លៃថ្លៃប៉ុណ្ណឹងដែរ។ តើនោះជាតួលេខនៃការចំណាយសរុបរបស់យើងឬ? វាប្រហែលជាល្អ ប៉ុន្តែអ្នកមិនដឹងនៅទីនេះទេយ៉ាងម៉េចនោះទេ។ ខ្ញុំគិតថាយើងនឹងមិនចំណាយលុយទិញកីឡាករណាម្នាក់នោះទេ។ វាពិតជាភ្ញាក់ផ្អើលបើយើងទិញកីឡាករណាម្នាក់មកមែននោះ"។
Abraham បានក្លាយជាខ្សែប្រយុទ្ធចំណែកលើសរបស់ក្លិប ក្រោយពេលលោក Thomas Tuchel ផ្ទេរមក Chelsea។ ក្រៅពីនេះខ្សេប្រយុទ្ធរូបនេះក៏មានរបួសញឹកញាប់ផងដែរ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះធ្លាក់ទម្រង់លេងយ៉ាងខ្លាំងហើយក្លិបមានបំណងចង់ចេញទៀតផង។
បែបនេះក្ដី! Chelsea បានកំណត់តម្លៃ៤០លានផោន ។ Abraham ស៊ុតបញ្ជូលទីបាន១២គ្រាប់ និងបញ្ជូនបាល់បាន៦លើកក្នុង៣២ប្រកួតនៃរដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក