គិតមក​ដល់​ពេល​នេះ​ ក្លិប​បីនៅ​អឺរ៉ុប​ឈ្នះពានលីគកំពូលក្នុងស្រុករបស់​ខ្លួន​ហើយ

ក្លិប Inter, AFC Ajax និង​ Zenit St. Petersburg បាន​ឈ្នះ​ជើងឯកលីគក្នុង​ស្រុក​របស់​ខ្លួន​ហើយ​បន្ទាប់​ពី​ប្រកួត​ពេញ​មួយ​រដូវ​កាល​យ៉ាង​ស្វិតស្វាញ​ ត្បិត​តែ​លីគមិន​ទាន់​ដល់​ពេល​បញ្ចប់​ក៏ដោយ។

181643911_4319920264724746_1368444253370455136_n

នៅ​អ៊ីតាលី​ Serie A ក្រុម Inter Milan បាន​លើក​ពានសម្រាប់​រដូវ​កាល​២០២០/២០២១​ បន្ទាប់​ពី​ក្រុម​លេខ​២ Atalanta ប្រកួតស្មើ​ជាមួយ Sassuolo ១ទល់​១។ នេះ​ន័យថា Inter នៅ​កំពូល​តារាង​មាន៨២ពិន្ទុ បន្ទាប់​ពី​ឆ្លងកាត់៣៤​ប្រកួត​ ឈ្នះ២៥ ស្មើ​៧ និង​ចាញ់​តែ​២​ប្រកួតប៉ុណ្ណោះ ទោះ​បី​ជា​នៅ​សល់៤​ប្រកួត​ទៀតក៏​ដោយ។

180827748_3963096540404331_5801279525548760827_n

និយាយ​អំពី​លីគកំពូលហូឡង់ Netherlands Eredivisie ក្រុម AFC Ajax ក៏​បាន​ឈ្នះ​ជើងឯក​ដែរ បន្ទាប់​ពី​យក​ឈ្នះក្រុម FC Emmen ក្នុង​លទ្ធផល​៤​ទល់​០។

៣១ប្រកួតកន្លង​មក​ពួក​គេ​ឈ្នះ២៥​ប្រកួត ស្មើ៤​និង​ចាញ់​តែ​២​ប្រកួតប៉ុណ្ណោះ នឹង​មានពិន្ទុក្នុង​ដៃ៧៩ពិន្ទុ។

181412013_3999253893467851_6895339811854022681_n

ក្រុម​មួយ​ទៀត​ដែល​លើក​ពាន​មុនចប់​រដូវ​កាល​ដែរ​នោះ​គឺ​ក្រុម​មក​ពី​លីគ​កំពូល​រុស្សី ​ Zenit St. Petersburg។

បន្ទាប់​ពី​យក​ឈ្នះក្រុម​Lokomotiv Moscow ក្នុង​លទ្ធផល​៦​ទល់​១ ពួក​គេ​បាន​គ្រងជើងឯកបាន​សម្រេច។

មាន១៦ក្រុម​ក្នុង​លីគចូល​រួម​ ឆ្លង​កាត់២៦​ប្រកួតកន្លងមក ​ Zenit ឈ្នះ១៨ ស្មើ​៧ និង​ចាញ់​៣ប្រកួត កាន់៦១​ពិន្ទុក្នុង​ដៃនិង​នៅ​សល់​ការ​ប្រកួត​ទៀត។

ក្រុម​ទាំង​បី​ទទួល​បាន​កៅអី​វគ្គ​ជម្រុះ​ក្នុង​ពូលពាន​រង្វាន់ UEFA Champions League រដូវ​កាល​២០២១/២០២២​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: