ម្ទេសវាជាគ្រឿងទេសដែលប្រើសម្រាប់បន្ថែម ក្លិន និងរសជាតិហឹរទៅឱ្យម្ហូបអាហារ វាជាគ្រឿងទេសដ៏ពេញនិយមសម្រាប់យុវវ័យ ក្នុងការបន្ថែមទៅលើអាហាររបស់ពួកគេ។ រសជាតិហឹរដែលមាននៅក្នុងម្ទេស វាមានសារៈប្រយោជន៍ច្រើនជាងរសជាតិដែលវាផ្តល់ឱ្យទៅទៀត។ ខាងក្រោមនេះជាអ្វីដែលអ្នកគួរដឹងនៅពេលបរិភោគម្ទេស។
១. ជួយបំបាត់ការឈឺក្បាល និងជំងឺប្រកាំង
សារធាតុ Capsaicin ដែលមាននៅក្នុងម្ទេស វាអាចប្រើសម្រាប់ព្យាបាលជំងឺឈឺក្បាល និងជំងឺប្រកាំងបាន។ វាជាថ្នាំធម្មជាតិដែលអាចយកទៅព្យាបាលបឋមបាន តែបើអ្នកមិនមែនជាអ្នកនិយមរសជាតិហឹរទេ គួររកថ្នាំញុំាឱ្យបានត្រឹមត្រូវទៅល្អជាង។
២. កាត់បន្ថយហានីភ័យរបស់ជំងឺមហារីក
ម្ទេសមានសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន សារធាតុគីមីដែលផ្ទុកនៅក្នុងម្ទេស វាជាប្រភេទសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចសម្លាប់កោសិកាមហារីកបាន។
៣. ជួយដល់ប្រព័ន្ធរបត់ឈាម
ម្ទេសវាក៏ជារុក្ខជាតិឱសថដែលអាចយកទៅពង្រឹងប្រព័ន្ធរបត់ឈាមបានដែរ មិនដោយសារតែវាមានរសជាតិហឹរប៉ុណ្ណោះទេ សារធាតុ potassium ដែលវាផ្ទុក គឺជាសារធាតុដែលចូលរួមជួយដល់ដំណើរការរបស់ប្រព័ន្ធរបត់ឈាមយើង។ potassium នេះ ចូលរួមជាមួយនឹង វីតាមីនB9 អាចកាត់បន្ថយការវិវត្តន៍នៃជំងឺបេះដូង ហើយក៏ជួយសម្រួលដល់ការធ្វើការរបស់សរសៃឈាមដែរ។
៤. ជួយក្នុងការសម្រកទម្ងន់ និងថែរាង
ម្ទេសអាចជួយឱ្យយើងស្រកទម្ងន់ ហើយវាក៏ជួយដល់សុខភាពពោះរៀនតូចរបស់យើងដែរ ដោយការញុំាម្ទេសក្នុងកម្រិតមួយដ៏ត្រឹមត្រូវ។ ម្យ៉ាងទៀត ម្ទេសមានអាចបង្កើនល្បឿនមេតាប៉ូលីសនៅក្នុងខ្លួនរបស់យើង ហើយវាក៏ជួយដល់ការដុតខ្លាញ់នៅក្នុងរាងកាយ ដែលលអាចជួយយើងរក្សារាងថេរល្អទៀតផង៕
ប្រភព ៖ បរទេស / ប្រែសម្រួល ៖ Mythical Bird