លោក Ole ដឹកនាំបានចំនួន១៤៤ប្រកួតហើយ គិតត្រឹមជំនួបដែល Manchester United ឈ្នះក្រុម AS Roma ក្នុងលទ្ធផល៦ទល់២។ ខណៈដែលលោក Solskjser ទទួលជ័យជម្នះតិចជាងលោក Jose Mourinho ចំនួន២ ៣ប្រកួតប៉ុន្តែគ្រូបង្វឹកសញ្ជាតិន័រវេសបានធ្វើឲ្យក្រុមរកបានគ្រាប់បាល់បានច្រើន និងបង្ហាញទម្រង់លេងល្អជាងមុន។
លោក Ole Gunnar Solskjaer ដឹកនាំប្រកួតទី ១៤៤ របស់គាត់ក្នុងនាមជាគ្រូបង្វឹករបស់ Man United ក្នុងជ័យជម្នះ ៦-២ លើក្រុម AS Roma កាលពីថ្ងៃព្រហស្បតិ៍។នេះគាត់មានន័យថាគាត់បានដឹកនាំការប្រកួតស្មើគ្នាជាមួយលោក Jose Mourinho ហើយកំណត់ត្រាស្មើគ្នានេះនឹងត្រូវបំបែកពេលបិសាចក្រហមលេងជាមួយហង្សក្រហមនៅយប់នេះ។
អាជីពរបស់ Solskjaer នៅ Man Utd ជួនកាលលិច ជួនកាលអណ្ដែត ក្នុងនាមជាអ្នកចាត់ការក្រុមបិសាចក្រហម ប៉ុន្តែតើកំណត់ត្រារបស់គាត់ធៀបគ្នាជាមួយលោក Jose Mourinho មានស្ថានភាពដូចម្ដេច?
*************Ole Gunnar Solskjaer
លេងបាន: 144
ឈ្នះ: 83
ស្មើ: 31
ចាញ់: 30
សរុបគ្រាប់បាល់ស៊ុតចូល: 273
គ្រាប់បាល់របូត: 145
Clean sheets: 58
ពិន្ទុគិតជាមធ្យមក្នុងមួយប្រកួត: 1.94
អត្រាឈ្នះ: 57%
អត្រាចាញ់: 20%
អត្រា Clean sheet : 40%
គ្រាប់បាល់គិតជាមធ្យមក្នុងមួយប្រកួត: 1.89
គ្រាប់បាល់របូតគិតជាមធ្យមក្នុងមួយប្រកួត: 1.006
*************Jose Mourinho
លេងបាន: 144
ឈ្នះ: 84
ស្មើ: 31
ចាញ់: 29
គ្រាប់បាល់រកបានសរុប: 251
គ្រាប់បាល់របូត: 129
Clean sheets: 62
ពិន្ទុគិតជាមធ្យមក្នុងមួយប្រកួត: 1.97
អត្រាឈ្នះ: 58%
អត្រាចាញ់: 20%
អត្រាClean sheet : 43%
គ្រាប់បាល់គិតជាមធ្យមក្នុងមួយប្រកួត: 1.74
គ្រាប់បាល់របូតគិតជាមធ្យមក្នុងមួយប្រកួត: 0.89
Source: PlanetFootball
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក