ប្រភព Daily Mail ក្រុមហ៊ុន Adidas ម្ចាស់ឧបត្ថម្ភអាវរបស់ Man United ក្រុមហ៊ុន Adidas មិនសប្បាយចិត្តនឹងការធ្លាក់ចុះចំនួននៃការលក់អាវដែលមានចំនួនដដែលជាដដែល ហើយពេលនេះពួកគេកំពុងរងសម្ពាធពីព្រោះក្រុមហ៊ុនបានកំណត់ឲ្យក្លិបបញ្ឈប់ការធ្លាក់ចុះនៃប្រាក់ចំណូលនេះ។
ក្រុមហ៊ុនផលិតសម្ភារៈកីឡារបស់អាឡឺម៉ង់ក៏មានការខកចិត្តផងដែរ ដែល United មិនបាននិយាយប្រាប់ពួកគេជាមុនអំពីផែនការបង្កើតពាន Super League ប៉ុន្តែទទូចមិនទទួលខុសត្រូវចំពោះការលាលែងពីតំណែងរបស់លោក Ed Woodwardទេ ។ Man United ត្រូវបានគេរាយការណ៍ថាបានលក់អាវចំនួន ១,៨ លានក្នុងឆ្នាំ ២០១៩ ប៉ុន្តែចំនួននោះបានធ្លាក់ចុះដល់ ១,៧ ក្នុងឆ្នាំ ២០២០ ហើយទំនងជានៅតែស្ថិតក្នុងកំរិតដដែលនៅឆ្នាំនេះ។
បិសាចក្រហមទទួលបានប្រាក់ ៧៧.៨ លានផោនក្នុងការទូទាត់ថ្លៃឧបត្ថម្ភពី Adidas កាលពីឆ្នាំមុន ពោលគឺការធ្លាក់ចុះ ១,២ លានផោនពីកិច្ចព្រមព្រៀងដំបូងដែលបានកំណត់ក្នុងឆ្នាំ ២០១៩ ។
ក្រុមបិសាចក្រហមក៏បានធ្លាក់ទៅនៅពីក្រោម Liverpool ក្នុងចំនួនលក់អាវផងដែរ ដោយក្លិបស្ថិតក្នុងតំបន់ Merseysideបានលក់ដាច់បំបែកំណត់ត្រាក្លិប ១.៥លានអាវនៅឆ្នាំ ២០១៩ ១,៧លានអាវកាលពីឆ្នាំមុន និង ១,៩៥ លានអាវនៅរដូវកាលនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក