Messi ត្រៀមទទួលវ៉ាក់សាំង – មិនមែន Pfizer ឬ AstraZeneca ទេហើយវាផលិតនៅក្នុងប្រទេសចិន

យោងតាមប្រភពជាច្រើនបានឱ្យដឹងថាLionel Messi និងក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូលនឹងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងCOVID-19  ក្នុងកំឡុងការ​ប្រកួតពាន​រង្វាន់ 2021 Copa America។

718a3c63 283c 4ec5 9150 D9ac011fa236_6bd9a3e1

សហព័ន្ធកីឡាបាល់ទាត់អាមេរិចខាងត្បូង CONMEBOL មិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏មានប្រជាប្រិយ Pfizer ឬ AstraZeneca សម្រាប់បំពេញភារកិច្ចនេះទេ ផ្ទុយទៅវិញ! វ៉ាក់សាំងចិន Sinovac នឹងត្រូវផ្តល់ជូនដល់កីឡាកររបស់​ពួក​គេ។

2c83b860 02a3 410d Bc8d C6cf7fcc7d08

ថ្លែងប្រាប់ Marca អំពីព័ត៌មាននេះ លោក Alejandro Dominguez ប្រធានសហព័ន្ធ CONMEBOL មានប្រសាសន៍ថា៖“ នេះនឹងផ្តល់ឱ្យកីឡាករនិងបរិដ្ឋានទាំងមូលនូវឧបករណ៍មួយបន្ថែមទៀត ពីព្រោះយើងទាំងអស់គ្នាដឹងថាក្រុមមួយមិនមែនបង្កើតឡើងដោយកីឡាករតែម្នាក់នោះទេ អង្គភាពទាំងមូលនឹងមានឱកាស ត្រូវបានទទួលថ្នាំបង្ការ"។

27b3dab2dd174540bd4a02ad66ac8e06_18

CONMEBOL បានត្រៀមចាក់វ៉ាក់សាំងស៊ីណូវ៉ាកចិនចំនួន ៥០,០០០ដូស ក្នុងការត្រៀមខ្លួនសម្រាប់តម្រូវការចាក់កីឡាករនិងបុគ្គលនានាក្នុងពាន​រង្វាន់ Copa America។ Messi បានចាក់វ៉ាក់សាំងការពារកូវីដ១៩​នៅ​ FC Barcelona រួច​ហើយ​ ប៉ុន្តែគាត់ត្រូវចាក់វ៉ាក់សាំងចិននៅ Copa ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: