-កីឡាករវ័យ១៩ឆ្នាំប្ដូរចូលពីកីឡាករបម្រុងហើយស៊ុតបញ្ចូលទីគ្រាប់ទី៦ឲ្យ Man Utd
-មានតែNorman Whiteside និង George Best នោះទេដែលស៊ុតបញ្ជូលទីបានច្រើនជាង Greenwood មុនពេលពួកគេឈានដល់វ័យ២០ឆ្នាំ។
Mason Greenwood បានរកគ្រាប់បាល់ទី ២៨ របស់គេក្នុងការប្រកួតទាំងអស់គ្រប់ពានរង្វាន់សម្រាប់ Man United បន្ទាប់ពីស៊ុតគ្រាប់ចុងក្រោយពេលចូលលេងក្នុងជំនួបដែល Man Utd ទទួលបានលទ្ធផលឈ្នះ ៦-២ លើក្រុម AS Roma ។
នេះមានន័យថា កីឡាករវ័យ ១៩ ឆ្នាំរូបនេះក្លាយជាកីឡាករទី៣ដែលរកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្នុងវ័យមុន២០ឆ្នាំសម្រាប់ប្រវត្តិសាស្រ្តក្លិប Manchester United។
មានតែអតីកីឡាករ Norman Whiteside (៣៩គ្រាប់) និង George Best (៣៧គ្រាប់) ប៉ុណ្ណោះដែលបានរកគ្រាប់បាល់បានច្រើនជាង Greenwood មុនពេលឈានចូលវ័យ ២០ ឆ្នាំកាលលេងនៅ United ។វាមិនមែនជារឿងធម្មតានោះទេ! Greenwood បង្ហាញខ្លួន៨លើកចុងក្រោយស៊ុតបញ្ចូលទី៥គ្រាប់ឲ្យបិសាចក្រហមទៅហើយ។
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក