Pogba ដែលជាអ្នកកាន់សាសនាអ៊ីស្លាមបានកំពុងតមអាហារសម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។ កាលពីថ្ងៃព្រហស្បតិ៍បុរសសញ្ជាតិបារាំងបានរង់ចាំរហូតដល់ការប្រកួតចប់ដើម្បីញ៉ាំអាហារ។
Paul Pogba គឺជាកីឡាករឆ្នើមម្នាក់នៅលើទីលានក្នុងការប្រកួតមួយដែលបិសាចក្រហមកម្ទេច AS Roma ក្នុងលទ្ធផល ៦-២ កាលពីថ្ងៃព្រហស្បតិ៍ហើយកីឡាករបារាំងរូបនេះបានលេងពេញ៩០នាទីដោយមិនចាំបាច់បំពានច្បាប់តមអាហារសម្រាប់ខែដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន របស់គាត់ក្នុងពេលប្រកួតនោះទេ។
អ្នកយកព័ត៌មាន BT Sport លោក Reshmin Chowdhury បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖“ បន្ទាប់ពីលេងពេញម៉ោង Pogba បានញ៉ាំយ៉ាងរហ័ស បន្ទាប់មកបានបង្ហាញខ្លួនម្តងទៀតសម្រាប់ធ្វើបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ ដោយច្របាច់កញ្ចប់ភេសជ្ជៈប៉ូវកម្លាំងជាមួយនឹងស្នាមញញឹមយ៉ាងស្រស់ស្រាយ។ ខ្ញុំបានសួរពីរបៀបដែលគាត់គ្រប់គ្រងការតមអាហារនិងលេង។ គាត់ចង្អុលហើយនិយាយថា“ អល់ឡោះជួយយើង!”។
កាលពីដើមខែនេះ ខ្សែបម្រើក្រុមបិសាចក្រហម Manchester United បានឆ្លុះបញ្ចាំងពីការតមអាហារក្នុងរដូវបុណ្យរ៉ាម៉ាដានថា៖“ ខ្ញុំបានធ្វើវាអស់ជាច្រើនឆ្នាំមកហើយ។ ខ្ញុំមានអ្នកជំនាញផ្នែកអាហារបំប៉ន ដែលជួយខ្ញុំនូវអ្វីដែលខ្ញុំត្រូវញ៉ាំហើយនៅពេលខ្ញុំហ្វឹកហាត់គាត់បានផ្តល់វត្ថុខ្លះៗដល់ខ្ញុំដូចជា កញ្ចប់ប្រូតេអ៊ីនមួយចំនួន ដូច្នេះខ្ញុំមិនបាត់បង់សាច់ដុំច្រើនទេ ហើយវាមិនអីដែរ។ វាមិនអីទេ!វាល្អតើ! ខ្ញុំមិនអីទេ"។
ក្នុងចំណោម៦គ្រាប់ដែលបិសាចក្រហមស៊ុត Roma មានមួយគ្រាប់ជារបស់គាត់ដោយការប្រើក្បាលសម្រេចទីគ្រាប់បាល់ទី៥។ លទ្ធផលនេះ Man Utd សឹងថាឡើងទៅឈរចាំនៅវគ្គផ្ដាច់ព្រ័ត្របានទៅហើយ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក