មនុស្សយើងមានរឿងអស់សំណើច ដែលនាំឲ្យសើចខុសៗពីគ្នា ហើយនៅពេលសើចអ្នកចាប់អារម្មណ៍ទេ ថាខ្លួនប្រាណយើងហាក់មានអ្វីម្យ៉ាងប្លែកខុសពីធម្មតា។ តាមពិតទៅបើស៊ីជម្រៅឲ្យអស់ទៅ ការសើចគឺអាចផ្តល់ប្រយោជន៍ធំ ៥ យ៉ាងដល់រាងកាយមនុស្ស៖
៥) អាចជួយដុតកាឡូរីក្នុងរាងកាយ
ការសើចរយៈពេល ១៥ នាទីក្នុងមួយថ្ងៃក៏អាចដុតកាឡូរីបានគួរសមដែរ បែបនេះមានន័យថា អ្នកទម្លាប់សើចច្រើន ក៏អាចជាកត្តាជួយជំរុញដល់ការស្រក់ទម្ងន់។ វាស្រដៀងនឹងការធ្វើលំហាត់ប្រាណលើផ្នែកមុខ និងផ្នែកពោះ ឲ្យមានសភាពតឹងណែនល្អ។
៤) កាត់បន្ថយស្រ្តេស
មនុស្សយើងពេលខ្លះស្រ្តេសដោយមិនដឹងរឿង បែបហ្នឹងទើបគេមិនសូវឲ្យនៅម្នាក់ឯង ហើយគួរមានគ្នាជជែកលេង ដើម្បីកាត់បន្ថយអារម្មណ៍ស្រ្តេស។ ជាទូទៅការសើច នាំឲ្យយើងមានអារម្មណ៍ល្អ ហើយអាចបន្លប់ទុក្ខទាំងឡាយដែលមានក្នុងចិត្ត។
៣) សម្ពាធឈាមមានការថយចុះ
ជួយឲ្យលំហូរឈាម ដំណើរការទៅបានល្អ ហើយអាចការពារអ្នកពីជំងឺគាំងបេះដូងបានទៀតផង។ លើសពីនេះក៏អាចកាត់បន្ថយការកើនឡើងនៅសម្ពាធឈាម ដែលមនុស្សជាច្រើនរមែងជួប។
២) ជួយឲ្យផ្លូវដង្ហើមមានភាពល្អប្រសើរ
យើងដឹងច្បាស់ណាស់ថា អុកស៊ីសែនគឺពិតជាមានសារៈសំខាន់ដល់រាងកាយ។ ដង្ហើមវែង អាចផ្តល់ឲ្យយើងស្រូបនូវបរិមាណអុកស៊ីសែនបានល្អ ហើយតាមការស្រាវជ្រាវការសើចគឺអាចជួយឲ្យយើងមានដង្ហើមវែងជាងមុន។
នៅពេលដែលយើងសើច សួតរបស់យើងនឹងបើកចំហ ហើយអាចឲ្យយើងដកដង្ហើមបានវែង ងាយក្នុងការផ្តល់ឈាមរបស់យើងជាមួយនឹងអុកស៊ីសែនដែលវាត្រូវការ។
១) ជួយអ្នកបំបាត់ការឈឺចាប់
ប្រសិនអ្នកមានអារម្មណ៍ថាចុកខ្លួនចុកប្រាណ ឬមិនស្រួលត្រង់ណាមួយ សូមព្យាយាមរករឿងសើច ឬមានគ្នាជជែកឲ្យសើច។ វាជាថ្នាំបំបាត់ការឈឺចាប់មួយប្រភេទពីធម្មជាតិ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក