Sir Alex ទម្លាយ​ថា​បញ្ចុះបញ្ចូលកីឡាករម្នាក់​នេះ​មក​លេង​នៅ Man Utd មិនដែលបាន​ទាល់​តែសោះ

លោក Sir Alex Ferguson ទទួលខុសត្រូវលើការផ្ទេរចេញ​ផ្ទេរចូល​កីឡាកររាប់​សិបនាក់ អំឡុងពេលលោកទទួលបន្ទុកនៅក្លិប Manchester United ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ២០១៣ ។

5f626d41d10b8c15b681130663cc9614

ទោះជាយ៉ាងណាក៏ដោយ! នៅពេលវីរបុរសសសញ្ជាតិស្កុតឡែនចង់នាំយកកំពូលតារាជម្រើស​ជាតិអ៊ីតាលី Francesco Totti ទៅកាន់ Old Trafford គាត់ត្រូវបានគេប្រាប់ភ្លាមៗអំពីទំនាក់ទំនងខ្សែបម្រើរូបនេះទៅនឹងក្លិប AS Roma និងទីក្រុងរ៉ូម។

1412073539980_wps_52_Manchester_UNITED_KINGDOM

បុរសវ័យ ៧៩ ឆ្នាំរូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Gazzetta dello Sport ថា៖«យើងចូលចិត្តកីឡាករដូចជាគាត់ ហើយយើងចង់បញ្ចូលគាត់ទៅក្នុងបញ្ជីរបស់យើង"។

“ គ្រាន់តែយើងបង្ហាញចំណាប់អារម្មណ៍របស់យើងថា​ចង់បានគាត់  មាន​គេ​ប្រាប់​ថា​Totti មិនចង់ចាកចេញពីទីក្រុងរ៉ូមទេ។ គាត់ត្រូវបានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងទីក្រុងរបស់គាត់។ CV របស់​គាត់​បាន​បញ្ជាក់ច្បាស់​ណាស់ គឺ​AS Roma"។

Sir Alex Ferguson

Totti បានបញ្ចប់អាជីពបាល់​ទាត់​ពេញ​មួយជីវិតនៅឯ Roma ។ គាត់ប្រកាសបានចូលនិវត្តន៍ពីបាល់ទាត់ក្នុងឆ្នាំ ២០១៧ ក្នុងអាយុ ៣៩ ឆ្នាំបន្ទាប់ពីរកបាន ២៥០ គ្រាប់ក្នុងការប្រកួតចំនួន ៦១៩ លើក៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: